ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញពិនិត្យដំណាំទុរ៉េន របស់ សុខ ទ្បេង នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
Sat,29 January 2022 (Time 03:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 251នាក់)

ខេត្តត្បូងឃ្មុំ៖ចប់កម្មវិធីនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មំ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហេង ពិសិដ្ឋប្រធានមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យដំណាំទុរ៉េនរបស់ សុខ ឡេង នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អញ្ជើញពិនិត្យដើមទុរ៉េនផ្ទាល់ លោកសុខ ឡេង បានរៀបរាបជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា លោកបានដាំទុរ៉េនមករយៈពេល ២៣ឆ្នាំមក ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ហ.ត ជាបណ្តើរៗ លោកបានពង្រីកផ្ទៃដីដាំដុះរហូតបាន ២០ហ.ត។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ហ.ត ដោយទទួលបានទិន្នផលចំនួន ១០០តោន។ លោកបានបន្តថា ដាំណាំទុរ៉េនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ លក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ។ នៅទូទាំងស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មានផ្ទៃដីដាំដុះសរុប ១០៦ហ.ត ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហ.ត ប៉ុណ្ណោះ សល់ពីនេះនឹងផ្តល់ផលជាបន្តបន្ទាប់នៅពេលខាងមុខ។ ដោយឡែក នៅទូទាំងខេត្តត្បូងឃ្មុំមានផ្ដីដាំដុះទុរ៉េនសរុបចំនួន ៦១០ហ.ត (មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ និងស្រុកអូររាំងឪ) ក្នុងនោះផ្ទៃដីប្រមូលផលបានប្រមាណ ៣០០ហ.ត ទទួលបានទិន្នផល ៤ ៥៤៨តោន ជាមធ្យម (តួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ)។

ឆ្លៀតយកពេលសំណេះសំណាល ជាមួយម្ចាស់ចម្ការ និងបុគ្គលិក កម្មករធ្វើការក្នុងចម្ការ ក្រោម ម្លប់ដើមទុរ៉េន លោករដ្ឋមន្រ្តីបានចូលរួមអបអរសាទរជាមួយម្ចាស់ចម្ការ ដែលទុរ៉េនកំពុងចាប់ផ្តើមចេញផ្កា ផ្តល់ផលនៅពេលអំឡុងខែឧសភាខាងមុខ។ លោកបានលើកឡើងថា ដំណាំ ទុរ៉េនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់។ លោកបន្តថា ផ្លែទុរ៉េនមានរសជាតិឆ្ងាញ់ មានតម្លៃលើឬីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និងជាពិសេសយើងចង់ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន លោករដ្ឋមន្រ្តីបានលើកឡើង ៣ចំណុចសំខាន់ ៖

ទី១- ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរ៉េននៅតាមតំបន់នីមួយៗដែល មានសក្តានុពល។ កត្តានេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភព ផ្សេងៗ។ល។

ទី២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួរៀបចំសម្របសម្រួលការងារលើចំណុចទី១ ខាងលើឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។

ទី៣- មានវត្តមានឯកឧត្តមប្រតិភូ ងិន ឆាយ លោករដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។ គួរសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរ៉េន កម្ពុជាទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹក​ហ្វឺន​​បានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមមចំណែកដល់ការកែទម្រង់​ និងពង្រឹងវិស័យការពារជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យចុងក្រោយទីតាំងសម្រាប់ប្រារព្វពិធី"មច្ឆទិវា"នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា និងសហការីបានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយសមាជិកកណៈបក្សចំនួន៥៥០នាក់នៅឃុំអំពិល ស្រុកកំពង់សៀម ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបនាយកនិងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនA Kirloskar Group Company របស់ឥណ្ឌាដើម្បីសម្តែងការគួរសមនិងស្នើសុំការណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គមេបញ្ជាការបន្តនាំយកអាវភ្លៀងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅទិសយោធភូមិភាគទី៣ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
305 នាក់
សប្តាហ៍នេះ :
3513 នាក់
ខែនេះ :
14711 នាក់
3 ខែនេះ :
47109 នាក់
សរុប :
459577 នាក់