ខេត្តកំពង់ធំ៖នៅថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយសហការី និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹតក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ។ក្រោមការដឹកនាំបច្ចេកទេស និងបញ្ជាយុទ្ធសាស្រ្តផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយ ធ្វើឲ្យមានការឈានទៅដាក់ឲ្យប្រើប្រាស់ជាប្រកតីភាពឡើងវិញលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ឈានចូលថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២២ កន្លងទៅដោយជោគជ័យ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា