ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
Sun,27 November 2022 (Time 11:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ខេត្តកោះកុង៖នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ របស់ លោក ឆេង ឈុន និងជាប្រធានបណ្តុំអាជីវកម្ម នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ឆេង ឈុន បានអនុវត្តការចិញ្ចឹមត្រីក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២មក ហើយបច្ចុប្បន្ន លោកទទួលបានការគាំទ្របន្ថែមពីកម្មវិធីASPIRE បានធ្វើឲ្យអាជីវកម្មរបស់គាត់កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ លោក ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី និងសិក្សាពីតម្រូវការទីផ្សារបានច្បាស់លាស់ និងទទួលបានជោគជ័យលើទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្តម សុំឱ្យកសិករពង្រីកការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើនថែមទៀត ហើយរដ្ឋបាលជលផលគួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុមកបំប៉ននៅកសិដ្ឋាននេះ ព្រមទាំងណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
567 នាក់
សប្តាហ៍នេះ :
3841 នាក់
ខែនេះ :
13651 នាក់
3 ខែនេះ :
47098 នាក់
សរុប :
559530 នាក់