ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប
Sat,26 November 2022 (Time 02:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ខេត្តសៀមរាប៖ព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបមានកម្មពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ម៉ាកថូម៉ាស់ ជេននី សហស្ថាបនិករបស់អង្គការសមាគមសម្រេចសុបិនកម្ពុជា ដោយមានការអញ្ញើញចូលរួមពីលោក អភិបាលស្រុកជីក្រែង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ-អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សទាំងអស់។

ថ្លែងក្នុងពេលវេលាដ៏មានតម្លៃនេះដែល លោក អភិបាលរងខេត្តបានថ្លែងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិដោយ កុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។ ជាការឆ្លើយតបទៅនឹងតម្រូវការនេះ ចំពោះវិស័យអប់រំក្នុងខេត្តយើងខ្ញុំ គឺផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ដល់កុមារ ក្នុងគ្រួសារក្រីក្រ និងបណ្តុះបណ្តាលសមត្ថភាពដល់អ្នកគ្រប់គ្រង និងគ្រូបង្រៀន ដែលជាធនធានមនុស្សស្របតាមគោលនយោបាយ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យវិស័យអប់រំ នៅក្នុងខេត្តកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការបង្កើនល្បឿនក្នុងការសម្រេចនូវគោលដៅអប់រំជាតិ និងឈានទៅសម្រេចនូវគោលដៅសហវត្សរ៍ទាំង ៩ចំណុច នាពេលអនាគតថែមទៀត។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរអរគុណ និងកោតសរសើរ ចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាលនេះគឺអគារសិក្សា ១ខ្នង ៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តរបស់យើងខ្ញុំ។ ទឹកចិត្តទាំងនេះនឹងធ្វើឱ្យយើងខ្ញុំចងចាំហើយចារជាប់ក្នុងចិត្ត ព្រមទាំងចារិកទុកជាប្រវត្តិសាស្រ្តនូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះជាប់ជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
567 នាក់
សប្តាហ៍នេះ :
3841 នាក់
ខែនេះ :
13651 នាក់
3 ខែនេះ :
47098 នាក់
សរុប :
559531 នាក់