ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
Fri,25 November 2022 (Time 02:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអមដំណើរបានបន្តដំណើរទៅ ពិនិត្យការកែច្នៃបង្គាក្រៀម របស់ប្រជានេសាទនៅក្នុងសហគមន៍តំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយក្រុមប្រជានេសាទកែច្នៃបង្គាក្រៀមក្នុងសហគមន៍ ហើយឯកឧត្តមក៏បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ដដល់ប្រជានេសាទទាំងអស់ដែលធ្វើការនៅក្នុងសហគមន៍នេសាទឱ្យមាននិរន្តរភាព និងចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសូមឱ្យប្រជានេសាទទាំងអស់ចូលរួមក្នុងការចិញ្ចឹម និងអភិរក្សមេពូជដើម្បីទប់ស្កាត់នូវការថយចុះធនធានជលផល ហើយមន្ត្រីជំនាញធ្វើយ៉ាងណាជួយមើលក្នុងការថែរក្សាជម្រកបង្គា ក្តាម ជាពិសេសប្រសិនបើការប្រមូលទិញឃើញមានក្តាមញីពង គឺត្រូវលែងត្រឡប់ទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1327 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3974 នាក់
ខែនេះ :
15799 នាក់
3 ខែនេះ :
41447 នាក់
សរុប :
527520 នាក់