ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
Fri,25 November 2022 (Time 02:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

-
ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអមដំណើរបានចុះពិនិត្យបណ្តុំអាជីវកម្មបន្លែរបស់កម្មវិធីASPIREនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងរកដំណោះស្រាយឆ្លាតវៃក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារ។
បន្ទាប់ពីបានជជែកពិភាក្សាជាមួយក្រុមកសិករ និងអ្នកប្រមូលទិញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាគំនិតដល់កសិករ ត្រូវស្វែងយល់ពីផែនការអាជីវកម្ម ដើម្បីជៀសវាងការផលិតលើសពីតម្រូវការទីផ្សារ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកឡើងថា ការចងក្រងជាក្រុម ឬជាសហគមន៍កសិកម្មគឺមានសារៈសំខាន់ ព្រោះកសិករអាចសហការគ្នាក្នុងការរៀបចំប្រតិទិនដាំដុះដំណាំបន្លែដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ហើយថែមទាំងមានឥទ្ធិពលក្នុងការចរចារតម្លៃទីផ្សារជាមួយឈ្មួញផងដែរ។
ដោយឡែកសម្រាប់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បានលើកឡើងថា ត្រូវជួយសម្របសម្រួលជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផ្ទះសំណាញ់ និងក្រុមហ៊ុនប្រមូលទិញបន្លែដើម្បីផ្តល់ផ្ទះសំណាញ់ឱ្យប្រជាកសិករអាចផលិតបានពេញមួយឆ្នាំ ក្នុងរូបភាពកាត់រំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទៅតាមដំណាក់កាលឬតាមវដ្ដនៃផលិតកម្មបន្លែនោះ ដោយមិនត្រូវឱ្យពួកគាត់ទៅខ្ចីឥណ្ឌទានជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1269 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3916 នាក់
ខែនេះ :
15741 នាក់
3 ខែនេះ :
41389 នាក់
សរុប :
527462 នាក់