========================🌱🌿🎋🦀🦐🐋ខេត្តកែប ៖បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសេះ និងគោពូជសុទ្ធនៅខេត្តកែប នៅថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជលផល ព្រមទាំងអាជ្ញាធរមូលដ្ឋានដើម្បីចុះពិនិត្យមើលស្ថានភាពតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ កោះអាចម៍សេះ និងកោះទន្សាយ នៅខេត្តកែប។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយនគរបាលវរៈព្រំដែនទឹក អង្គការអភិរក្សសមុទ្រកម្ពុជា (Marines Cooperation Camboda-MCC) ដែលបានធ្វើការងារអភិរក្សយ៉ាងសកម្មនៅក្នុងតំបន់នេះ។ ក្នុងពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការលើកទឹកចិត្ត និងណែនាំដល់រដ្ឋបាលជលផល អង្គការ MCC អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ រួមសហការគ្នាការពារតំបន់អភិរក្សឱ្យបានល្អ កំណត់ផែនទី (GPS) តំបន់ហាមឃាត់ដើម្បីឱ្យបងប្អូនប្រជានេសាទងាយស្រួលចូលរួមសហការអនុវត្ត និងអាចធានានិរន្តរភាពធនធានសមុទ្រ ព្រមទាំងអាចការពារមច្ឆារជាតិដែលជិតផុតពូជដូចជា អណ្តើកសមុទ្រ ត្រីដូហ្វីន ជ្រូកទឹកឬសេះសមុទ្រជាដើម ។ល។ ចំពោះអ្នកល្មើសច្បាប់ ឯកឧត្តមបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពង្រឹងវិធានការ ទាំងការអប់រំ ការដាក់សម្ពាធផ្លូវចិត្ត និងផ្លូវច្បាប់ ដើម្បីធានាបាននូវភាពសំបូរបែបនៃធនធានសមុទ្រ។ នៅតាមផ្លូវត្រលប់មកវិញ ឯកឧត្តមបានចូលរួមលេងមេពូជក្តាមសេះចំនួន ២៥គីឡូក្រាម នៅក្នុងដែនជម្រកសុវត្ថិភាពក្នុងតំបន់អភិរក្ស និងបានទម្លាក់ប្រអប់បេតុងសប្បនិម្មិតមួយចំនួនចូលក្នុងសមុទ្រដើម្បីបង្កើតបានជាជម្រកការពារជលផលសមុទ្រពីការនេសាទខុសច្បាប់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()
ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨ ()
ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()
វីដែអូ
ចំនួនអ្នកទស្សនា