ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
កម្មវិធីទី១៖ ២២-១១-២០២២ ឯកឧត្តមរដ្ឋមន្រ្តីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសេះ និងគោមួយកន្លែងដើម្បីផលិតបានពូជសុទ្ធល្អនៅខេត្តកែប
Thu,24 November 2022 (Time 07:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

=========🐂🐂🐂🐎🐎🐎==========

ខេត្តកែប៖នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសេះ និងគោពូជប្រម៉ាន់របស់កសិដ្ឋាន SV RANCH CAMBODIA ដែលមានទីតាំងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ម្ចាស់កសិកដ្ឋានដែលបានខិតខំបង្កាត់ពូជគោសុទ្ធប្រាម៉ាន់ និងពូជសេះប្រណាំង នៅក្នុងតំបន់ក្នុងគោលបំណងកាត់បន្ថយការចំណាយក្នុងការទិញចូលទឹក ស្ពែមគោពីបរទេសមកបង្កាត់នៅកម្ពុជា ។ ក្នុងពេលនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា ចំពោះកសិដ្ឋានគួរគិតគូ និងប្រៀបធៀបទៅលើការចំណាយទិញទឹកស្ពែមគោពីក្រៅប្រទេស និងការផលិតនៅក្នុងស្រុកតើមួយណាចំណាយច្រើនជាងប្រសិនបើការផលិតក្នុងស្រុកចំណាយតិចជាងនោះ កសិដ្ឋានគួរតែសហការជាមួយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីផលិតទឹកស្ពែមនេះ ដែលមានភាពងាយស្រួលក្នុងការពង្រីក និងផ្សព្វផ្សាយបានលឿន ចំណេញពេលវេលា និងថវិកា។ ម្យ៉ាងទៀតដើម្បីឱ្យមានភាពទាក់ទាញនៅក្នុងកសិដ្ឋានយើងគួរតែរៀបចំនូវព្រឹត្តិការណ៍ប្រលងប្រណាំង លក្ខណសម្បត្តិ គោ ដោយមានការចូលរួមពីកសិដ្ឋានមកពីតំបន់ផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំសហការីរួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យអមដំណើរគណៈប្រតិភូរបស់ធានាគារអភិវឌ្ឍន៍អាស៊ីADBដឹកនាំដោយលោកជំទាវJyotsanna Varmaនាយកស្ថានតំណាងរបស់ADBប្រចាំព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យប្រព័ន្ធធារាសាស្រ្តខ្នាតធំត្រពាំងថ្មដែលត្រូវជួសជុលស្តារទ្បើងវិញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1249 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3896 នាក់
ខែនេះ :
15721 នាក់
3 ខែនេះ :
41369 នាក់
សរុប :
527442 នាក់