ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
Thu,24 November 2022 (Time 07:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃពុធ ១៥រោច ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការគួរសម និងថ្លែងអំណរគុណ ឯកឧត្តម ឌិត ទីណា ដែលបានចំណាយពេលវេលាដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារនិងពិនិត្យសកម្មភាពការងារមួយចំនួននៅក្នុងខេត្តព្រះសីហនុ និងបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបពីស្ថានភាព និងវឌ្ឍនៈភាពវិស័យកសិកម្មជូនឯកឧត្តមរដ្ឋមន្ត្រីបានជ្រាប។ នាក្នុងឳកាសនេះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រីកសិកម្មទោះបីជាចំនួនមន្ត្រីមានកម្រិតតិចតួច ក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ ជាពិសេសរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរៀបចំបណ្តុះកូនឈើ កូនកោងកាងសម្រាប់ចែកចាយ និងយកទៅដាំឡើងវិញនៅ តំបន់ដែលមានការទន្ទា្រន ហើយឯកឧត្តមក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឱ្យមានការរៀបចំជាសួនបណ្តុះកូនឈើដើម្បីមានលទ្ធភាពបណ្តុះ និងចែកចាយបានច្រើនថែមទៀត សម្រាប់ពេលអនាគត ។

នាក្នុងឱកាសជួបពិភាក្សាគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកសិករកម្ពុជា ធ្វើ កសិកម្មមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់សន្តិសុខស្បៀងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងបានអភិវឌ្ឍន៍ ខ្លួនឈានដល់ដំណាក់កាលផលិតនិងផ្គត់ផ្គង់ទៅផ្សារ ដើម្បីប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បានទៀតផង។ បន្ថែមពីនេះ ឯកឧត្តម បានបន្តទៀតថា ដើម្បីសម្រេចគោលដៅនេះឱ្យបានជោគជ័យ យើងត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិត រហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំ ស៊ីជម្រៅ ប្រើរយ:ពេលយូរ និងមិនមែនពាក់ ព័ន្ធត្រឹមតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួម ស៊ីសង្វាក់គ្នា ពីគ្រប់តួអង្គដែលពាក់ព័ន្ធទាំងអស់។ ការប្រមូលផ្តុំកម្លាំងរួមគ្នាដើម្បីដោះស្រាយបញ្ហា ជាក់ស្តែងដូចដែល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងដឹកនាំអនុវត្តដោយជោគជ័យជារៀងរហូតមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនេះ ជាក់ស្តែង ដូចក្នុងករណីដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ក្រសួងកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម បងប្អូនប្រជាកសិករ និងកងកម្លាំងយោធា យើងបានដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃនេះបាន យ៉ាងមានប្រសិទ្ធភាព និងសម្រេចបានស្ថិរភាពថ្លៃស្រូវក្នុងរយៈពេលដ៏ខ្លីជូនបងប្អូនប្រជាពលរដ្ឋ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា ការចូលរួមសហការស្អិតរមួតពីថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់រាជធានី-ខេត្ត ដែលនៅផ្ទាល់ជាមួយបងប្អូន ប្រជាពលរដ្ឋជាអ្នកផលិត ដឹងពីរូបភាពរួមនៃ ចរន្តសេដ្ឋកិច្ច និងជីពចរសេដ្ឋកិច្ចគ្រប់វិស័យនៅក្នុងខេត្ត គឺជាកត្តាគន្លឹះដែលចូលរួមជួយបង្កើនប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្ត។

ជាចុងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអង្គ ភាពក្រោមចំណុះទាំងអស់ សម្រាប់កិច្ចសហល្អប្រសើរ ទាំងក្នុងពេលកន្លងមក និងពេល អនាគតខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1329 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3976 នាក់
ខែនេះ :
15801 នាក់
3 ខែនេះ :
41449 នាក់
សរុប :
527522 នាក់