ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បើកប្រាក់គោលនយោបាយ ១លើកដំបូងជូនគ្រួសារយោធិនពលី ជូនយោធិនសោធននិវត្តន៍ និងពលី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក
Tue,22 November 2022 (Time 08:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

------------------------
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានដឹកនាំក្រុមការងារ អញ្ជើបើកប្រាក់ គោលនយោបាយ ១លើកដំបូងជូនគ្រួសារយោធិនសោធន៍និវត្ត និងពលី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន ១៤៧នាក់ ។

ថ្លែងក្នុងពិធី ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ស្ដីពីរបបគោលនយោបាយចំពោះយោធិនសោធន៍និវត្តពលី មរណៈ និងយោធិនពិការ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរៈភាព របស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ បង ប្អូនមួយចំនួនត្រូវបានពលី និងខ្មួយចំនួនទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបាន បើកប្រាក់គោលនយោបាយ នាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ហើយបងប្អូន ត្រូវផ្ទេរជីវភាពបើកបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រហូតអស់មួយជីវិត។

ឯកឧត្តម សង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រេីន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដើម្បីបន្តវេនរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេស។

ឯកឧត្តម បានសំណូមពរដល់ យោធិនពិការ និងគ្រួសារយោធិនពលី ទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវិដ-១៩ តាមការណែរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុនសែន នូវវិធានការ ៣ការពារ និង ៣កុំ ៕

https://t.me/royalcambodianarmy

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1321 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3968 នាក់
ខែនេះ :
15793 នាក់
3 ខែនេះ :
41441 នាក់
សរុប :
527514 នាក់