ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយបន្លែសុវត្ថិភាព នៅខែត្តកណ្តាល
Tue,22 November 2022 (Time 10:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ខេត្តកណ្តាល៖កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ស្ថិតក្នុងភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មន្ត្រី និងអ្នកពាក់ពន្ធ័ សរុប ៥០ នាក់ ស្រី១០ នាក់ ។ ទស្សនកិច្ចរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរបស់មជ្ឈមណ្ឌល រួមនឹងដំណើរការគាំទ្រ និងគ្រប់គ្រងបណ្ដុំអាជីវកម្មទូទាំងខេត្តដែលកម្មវិធីASPIRE បានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ នេះ ផងដែរ ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រួមមាន៖
- ឯកឧត្តមរដ្ឋមន្ត្រី អភិបាលខេត្ត និងប្រតិភូអមថ្នាក់ដឹកនាំ រួមនឹងអ្នកពាក់ពន្ធ័បានពិនិត្យមើលនូវខ្សែច្រវាក់ផលិតកម្ម ក្នុងមជ្ឈមណ្ឌលជាក់ស្ដែង ដែលមានការបង្ហាញពីលោកអនុប្រធានមជ្ឈមណ្ឌល លើដំណើរការកត់ត្រាចំនួន និងប្រភេទបន្លែយកចូលមណ្ឌល ការលាងសម្អាត វេចខ្ចប់ ការស្តុកទុក (ឃ្លាំងត្រជាក់ និងឃ្លាំងស្ងួត) និងការធ្វើតេស្ដ៍រកសារធាតុពុលបន្សល់ទុកក្នុងបន្លែ ដែលក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនNAV និងក្រុមហ៊ុនCSDS បានយកមកធ្វើតេស្តិ៍នាពេលនោះផងដែរ ហើយ បន្លែទាំងនោះ គឺសុទ្ធតែបានយកមកពីបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព និងសហគមន៍កសិកម្មក្នុងខេត្តកណ្ដាល និង ខេត្តនានា តាមរយៈកិច្ចសន្យាកសិកម្ម ។
បន្ទាប់ពីបានស្តាប់ការណែនាំ និងពិនិត្យជាក់ស្ដែងនៅនឹងមណ្ឌល ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ មួយចំនួនផងដែរ មានដូចជា៖
- ការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីកុំឲ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត
- ដៃគូសហការ និងក្រុមហ៊ុនផ្សេងៗទៀតសូមយកគំរូតាមក្រុមហ៊ុនមាសបៃតង និងក្រុមហ៊ុនNAV ដែលមានការវេចខ្ចប់បានស្អាតល្អ មានQR កូដ បញ្ជាក់ពីលើបន្លែដែលបានធ្វើតេស្ដិ៍រួចដើម្បីឲ្យប្រាកដថា បន្លែនោះសុវត្ថិភាព ឬជាបន្លែសរីរាង្គ យកមកពីតំបន់ណាហើយបានស្គាល់ឈ្មោះកសិករអ្នកផលិតផងដែរ ។
- ក្រុមហ៊ុនអ្នកប្រមូលទិញទាំងអស់គប្បីធ្វើការវិនិយោគជាមួយកសិករដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់តាមរយៈការផ្តល់ជាផ្ទះសំណាញ់ ការស្រោចស្រប់ តាមបែបទំនើបធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើការរំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទាំងនោះដោយមានការយល់ព្រម ពីភាគីទាំងសងខាង ។
ជាចុងបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ នាពេលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កណ្ដាល រួមនឹងមន្ត្រីដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ជួយ ដល់កសិកម្ម តាមឃុំគោលដៅ ជាមួយនឹងកម្មវិធីASPIRE កន្លងមក ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តទាំងមូល។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1290 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3937 នាក់
ខែនេះ :
15762 នាក់
3 ខែនេះ :
41410 នាក់
សរុប :
527483 នាក់