ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្ត ឧត្តមមណីរង្សី
Mon,21 November 2022 (Time 07:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ព្រមទាំងលោកជំទាវ តាំង សុគន្ធ មាលា ប្រធានការងារគណបក្សចុះមូលដ្ឋានឃុំសំបូរ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្ត ឧត្តមមណីរង្សី ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ពិធីនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលខេត្ត បានលើកឡើងថា កត្តាដែលនាំឲ្យ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តា ៥យ៉ាង ទី១– គឺកត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួប ជុំគ្នាទៅបាន ។ ទី២- កត្តាហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់ ពីព្រោះថា មានផ្លូវល្អស្រួលធ្វើដំណើរ សម្រាប់ដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ទើបប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ហើយមានប្រាក់កាក​ សម្រាប់ចូលរួមធ្វើបុណ្យដាក់ទានតិចឬច្រើនតាមសុធាជ្រះថ្លា ។ ទី៣-កត្តាជុំនឿ ពីព្រោះថា មានជុំនឿទុកចិត្តទៅលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋ យើង ចូលបុណ្យ ដើម្បីកសាងសមិទ្ធផលផ្សេងៗ ។ ទី៤ -កត្តាការគ្រប់គ្រងជំងឺកូរីដ ១៩ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិតប្រជាពលរដ្ឋ ទើបយើងមានឱកាស មកធ្វើបុណ្យរួមគ្នានៅពេលនេះ ។ ទី៥-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នាធ្វើបុណ្យ ដើម្បីសន្សំកុសល ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំឮកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈ ស់ង្ឃ ត្រូវរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យបងប្អូនប្រជា ពលរដ្ឋ មានជុំនឿជឿទុកចិត្ត ហើយចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផល់ថ្មីៗ បន្តទៀត ដោយឡែក ប្អូនៗក្មួយៗ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវខិតខំប្រឹង ប្រែងសិក្សារៀនសូត្រផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1300 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3947 នាក់
ខែនេះ :
15772 នាក់
3 ខែនេះ :
41420 នាក់
សរុប :
527493 នាក់