ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន
Mon,21 November 2022 (Time 05:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ភ្នំពេញ៖នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ ឯកឧត្តម Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤ នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកនេះបានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់
តែជិតស្និទ្ធ និងរឹងមាំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។

ជាការឆ្លើយតប ឯកឧត្តម Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែល ឯកឧត្តម ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងរយៈពេលជាង ០៤ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅសហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរបានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1264 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3911 នាក់
ខែនេះ :
15736 នាក់
3 ខែនេះ :
41384 នាក់
សរុប :
527457 នាក់