ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកកំចាយមារ
Fri,18 November 2022 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

រសៀលថ្ងៃដដែល ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកកំចាយមារ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ប៊ិន ជីវ័ន្ត ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំចាយមារថ្មី ជំនួសលោក សឿង សុជាតិ ដែលត្រូវផ្លាស់ប្តូរទៅបំរើការងារជាអភិបាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក ប៊ិន ជីវ័ន្ត ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំចាយមារថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធិភាព។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកថ្មី និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវបន្តពង្រឹងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាពឲ្យមានគុណភាពកាន់តែល្អប្រសើរ ជាពិសេស ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

១៧ វិច្ឆិកា ២០២២

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1283 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3930 នាក់
ខែនេះ :
15755 នាក់
3 ខែនេះ :
41403 នាក់
សរុប :
527476 នាក់