ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បង្ហាញវឌ្ឍនភាពនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប
Tue,08 June 2021 (Time 02:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទីបី៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) - ជំហាន ២

ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប - ជំហាន ២ ត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករ តាមឃុំសង្កាត់គោលដៅចំនួន២៧០ ក្នុង ៣៨ស្រុក ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង ព្រៃវែង។

ឯកឧត្តមរដ្ឋមន្រ្តីថាគម្រោងមានបីសមាសភាគ គឺ៖
(១) កែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតភាពជនបទ និងជីវភាពរស់នៅ និងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ
(២) អំណោយផលសម្រាប់បង្កើនផលិតភាពកសិកម្ម ពិពិធភាវូនីយកម្ម និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និង
(៣) ការគ្រប់គ្រងគម្រោងមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៍បានឲ្យដឹងដែលថាគម្រោងនេះប្រតិបត្តិដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងមហាផ្ទៃ (លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) និងចូលរួមអនុវត្តដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះមានគោលបំណង កែលម្អជីវភាពរស់នៅ និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុរបស់កសិករចំនួន ៦៥០ ០០០ គ្រួសារ នៅតាម ឃុំសង្កាត់គោលដៅចំនួន ២៧០ ក្នុងខេត្តប្រាំពីរ នៅតំបន់ជុំវិញបឹងទន្លេសាប។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២(TSSD-AF)មានរយៈ ពេល៥ឆ្នាំ(ដោយចាប់ផ្តើមពី ខែមេសា ឆ្នាំ២០១៨ ដល់ ខែកុម្ភះ ឆ្នាំ២០២៣)។ គម្រោងមានថវិកាសរុប ចំនួន ៦៦ លានដុល្លារអាមេរិក ដែលក្នុងនោះរួមមាន៖
(១) កម្ចីចំនួន ៤៥ ៧២៥ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
(២) ជំនួយឥតសំណងចំនួន ៤ ២៧៥ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី
(៣) កម្ចីចំនួន ១០ លានដុល្លារអាមេរិក ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និង
(៤) ទុនបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦លានដុល្លារអាមេរិក។

លទ្ធផលសំខាន់ៗតាមរយះ សមាសភាគទី2 សម្រេចបានដូចខាងក្រោមនេះ៖

(ក) ពត៌មានកសិកម្ម និងទិន្នន័យទីផ្សារ ៖

(១) បានបង្កើត និងពង្រឹងសមត្ថភាពជំនាញប្រាស្រ័យទាក់ទង និងសម្របសម្រួល និងវគ្គអំពីទីផ្សារឌីហ្យីថល (Digital Marketing) ដល់អ្នកផ្សព្វផ្សាយព័ត៌មានឃុំបានចំនួន ២៧០ នាក់
(២) បណ្តុះបណ្តាលអ្នកផ្សព្វផ្សាយឃុំ (CMAWs) និងមន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISOs) ស្ដីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្មក្នុងខេត្តគោលដៅទាំងប្រាំពីរ បានចំនួនសរុប ៣០៧ នាក់។

(ខ) គាំទ្រការអភិវឌ្ឈន៍សង្វាក់តម្លៃ៖

(១) បង្កើតនិងពង្រឹងសមត្ថភាពដល់ក្រុមផលិតពូជស្រូវ បានចំនួន ៣៧ ក្រុម ក្នុងខេត្តទាំង៧ និងបានគាំទ្របច្ចេកទេសដល់ក្រុមក្នុងការផលិតពូជស្រូវដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងមានតម្រូវការទីផ្សារខ្ពស់ បានចំនួន ៣ ៧៣៣ តោន,
(២) បានរៀបចំបណ្តុះបណ្តាល/បង្ហាញបច្ចេកទេសលើផលិតកម្មដំណាំស្រូវធន់ទ្រាំអាកាសធាតុនិងផលិតផល/ដំណាំក្រៅពីស្រូវបានចំនួន ៦២០បង្ហាញ ពីឆ្នាំ២០១៩ ដល់២០២១ ដែលមានអ្នកទទួលផល (ផ្ទាល់ និងមិនផ្ទាល់) ចំនួន ១០ ២៣១ នាក់ (ស្រ្តី ៦ ៥៦២ នាក់)។ ការបណ្តុះបណ្តាល/បង្ហាញបច្ចេកទេសទាំងនោះរួមមាន៖ បង្ហាញអំពីដំណាំស្រូវ ៨១កន្លែង, ដំណាំបន្លែ ១៣២កន្លែង, ដំណាំផ្សេងៗសម្រាប់លក់ ៣៩កន្លែង, កសិដ្ឋានចំរុះ ៥កន្លែង, ចិញ្ចឹមមាន់សាច់ ១២៦កន្លែង, ចិញ្ចឹមទាកាប៉ា ៥៣កន្លែង, ភ្ញាស់កូនមាន់ ៧៧កន្លែង, ភ្ញាស់ទាកាប៉ា ៧កន្លែង, ចិញ្ចឹមត្រី ៤៥កន្លែង, ចិញ្ចឹមកង្កែប ៤៦កន្លែង, និងភ្ញាស់កូនកង្កែប ៩កន្លែង។

(គ) គាំទ្រដល់ក្រុមកែលម្អទីផ្សារ៖

(១) បានរៀបចំបង្កើតក្រុមកែលម្អទីផ្សារ បានចំនួន ២១៦ ក្រុម ក្នុងនោះរួមមាន ក្រុមកែលម្អទីផ្សារមាន់បានចំនួន ១១៣ ក្រុម, ក្រុមកែលម្អទីផ្សារបន្លែបានចំនួន២៤ ក្រុម, ក្រុមកែលម្អទីផ្សារស្រូវបានចំនួន ៣៨ក្រុម និងក្រុមកែលម្អទីផ្សារចិញ្ចឹមត្រី/កង្កែបបានចំនួន ៤១ក្រុម។
(២) បានគាំទ្រនិងពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូច បានចំនួន ៦០ សហគ្រាស។

បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពរបស់គម្រោង

• ដោយសារបញ្ហារីករាលដាល នៃជម្ងឺកូវិដ អាជ្ញាធរមូលដ្ឋានមានការរឹតបន្តឹងការជួបជុំ ដែលមានអ្នកចូលរួមច្រើន និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ។ ការអនុវត្តន៍សកម្មភាពគម្រោងមួយចំនួនត្រូវបានពន្យារពេល និងមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន។
• ក្នុងតំបន់ខ្លះនៃគម្រោង ការចូលរួមរបស់កសិករក្នុងសកម្មភាពគម្រោងនៅមានកំរិត ដោយច្រើនតែមនុស្សចាស់ចូលរួម ចំណែកយុវជនមួយចំនួនបានចាកចេញទៅធ្វើការនៅតំបន់ផ្សេងក្រៅខេត្ត។
• ដោយសារការយល់ដឹង និងចំណេះវិជ្ជានៅមានកំរិតរបស់កសិករនៅជនបទ ក្រុមផលិតពូជស្រូវមួយចំនួន មានការលំបាកក្នុងការងារគ្រប់គ្រងក្រុម និងចាត់ចែងការងារផលិតពូជស្រូវ គឺទាមទារនូវការគាំទ្រពង្រឹងសមត្ថភាពពីគម្រោងជាបន្ត។
• ក្នុងតំណាក់កាលនៃការរីករាលនៃជម្ងឺកូវិដនេះ ក្នុងតំបន់ខ្លះកសិករដែលអនុវត្តការភ្ញាស់កូនមាន់លក់ជួបប្រទះបញ្ហានៃការធ្លាក់ថ្លៃក្នុងការលក់កូនមាន់ និងការបញ្ជាទិញក៏មានការថយចុះ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
104 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3619 នាក់
ខែនេះ :
22284 នាក់
3 ខែនេះ :
55679 នាក់
សរុប :
243457 នាក់