ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ បង្កើតរោងចក្រកែឆ្នៃគ្រាប់ស្វាយចន្ទីក្នុងគោលបំណង ដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា
Sun,06 June 2021 (Time 02:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ភ្នំពេញ៖ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងស្រុកមួយកន្លែង ដែលមានឈ្មោះថាសិប្បកម្មកែឆ្នៃស្វាយចន្ទីរបស់សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ នៅខេត្តកំពងធំ បានបង្កើតចេញជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានប្រើប្រាស់អស់ថវិកាចំនួនម្ភៃម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា ។ សូមបញ្ជាក់ថា សិប្បកម្មកែឆ្នៃរបស់អ្នកស្រី កន្លងមកបានធ្វើការកែឆ្នៃ ដោយដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមានតម្រូវការច្រើន ក្រុមហ៊ុន Top Planning Japan Co., Ltd ក៏បានផ្តល់ ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួន បានធ្វើសិប្បកម្មមួយនេះអាចមានលទ្ធភាព បង្កើតរោងចក្រកែច្នៃ នេះឡើងបានដោយជោគជ័យ ។
តាមរយៈនៃកិច្ចសហប្រតិបត្តិការខាងលើ មកដល់ថ្ងៃទី០២មិថុនាឆ្នាំ២០២១ កន្លងទៅនេះ សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងដែលបានកែឆ្នៃរួច ចំនួន ៧ ៦៩៦ គីឡូក្រាម ទៅដល់កំពង់ផែ OSAKA នែប្រទេសជប៉ុន រួចហើយ ដោយត្រូវប្រើប្រាស់រយៈពេល មួយខែ ដោយគិតចាប់ពីការរៀបចំដាក់បញ្ចូលទូកុងទឺនើ នៅទីតាំងសប្បកម្ម ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3645 នាក់
ខែនេះ :
22310 នាក់
3 ខែនេះ :
55705 នាក់
សរុប :
243483 នាក់