ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជាទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩និងដឹកនាំអនុវត្តគម្រោងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនិងក្រសួងបីចូលរួម
Sun,06 June 2021 (Time 10:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ដូចការសន្យារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១, ក្នុងគោលបំណង បំបាត់ការងឿងឆ្ងល់ ពីសាធារណជនកន្លងទៅ ថ្ងៃនេះ (ថ្ងៃទី៥ មិថុនា ឆ្នាំ២០២១) ខ្ញុំសូមយកគម្រោងកម្មវិធីទី២ របស់ក្រសួងមកបញ្ជាក់ជូន គឺគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project)

គម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ និងដឹកនាំអនុវត្តគម្រោងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានក្រសួងបីចូលរួមអនុវត្តគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។

គម្រោងពិពិធកម្មកសិកម្មកម្ពុជាមានគោលបំណងជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មនៅក្នុងតំបន់គោលដៅគម្រោង ហើយឆ្លើយតបភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពចំពោះការសង្រ្គោះបន្ទាន់ក្នុងករណីមានវិបត្តិ។ គម្រោងនេះមានសមាសភាគអនុវត្តចំនួន៥ រួមមាន៖
 សមាសភាគទី១-ជំរុញពិពិធកម្មកសិកម្ម និងការផ្តល់ហិរញ្ញប្បទាន តាមរយៈកញ្ចប់ជំនួយនិងប្រាក់កម្ចីដល់សហគមន៍និងវិស័យឯកជន
 សមាសភាគទី២-គាំទ្រហេដ្ឋារចនាសម្ព័ន្ធ (ប្រព័ន្ធស្រោចស្រព្វ និងផ្លូវជនបទ)
 សមាសភាគទី៣-លើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងការត្រួតពិនិត្យគុណភាពកសិផល
 សមាសភាគទី៤-សម្របសម្រួល គ្រប់គ្រង តាមដាន និងវាយតម្លៃគម្រោង និង
 សមាសភាគទី៥-ត្រៀមបម្រុងឆ្លើយតបការសង្គ្រោះបន្ទាន់។

គម្រោងត្រូវបានអនវុត្តនៅខេត្តគោលដៅចំនួន១៣ គឺ បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម មណ្ឌលគិរី រតនគិរី កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងមានថវិកាសម្រាប់អនុវត្តចំនួន ១០១,៦៧លានដុល្លារអាមេរិក ក្នុងនោះឥណទានពីធនាគារពិភពលោក ចំនួន ៩១,៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០លានដុល្លារ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានថវិកាសម្រាប់អនុវត្តចំនួន ៤៣,៣លានដុល្លារ។

ចំពោះលទ្ធផលគិតត្រឹមខែឧសភា ឆ្នាំ២០២១នេះ គម្រោងបានប្រើប្រាស់ថវិកាអស់ចំនួន ២ ៩៤៩ ៦៦២ ដុល្លារអាមេរិក ស្មើនឹង ៦,៤៤% ធៀបទៅនឹងថវិកាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបាន ក្នុងនោះ ថវិកាឥណទានចំណាយអស់ចំនួន ២ ៥២៧ ៨២៧ ដុល្លារ ស្មើនឹង ៥,៨ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំណាយអស់ចំនួន ៤២១ ៨៣៥ ដុល្លារ ស្មើនឹង ១៦,៨៧%។

គម្រោងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០១៩ ដោយជួបប្រទះនឹងការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ និងបន្តរហូតដល់ឆ្នាំ២០២១នេះ ជាហេតុនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអនុវត្តគម្រោង។ ទោះបីជាមានការជួបប្រទះនឹងការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ និងបន្តរហូតដល់ឆ្នាំ២០២១នេះយ៉ាងនេះក្តី ក្រុមការងារអនុវត្តគម្រោងបានខិតខំប្រឹងប្រែងបន្តអនុវត្តការងារដែលចាំបាច់តាំងពីឆ្នាំ២០១៩ រហូតដល់ពេលនេះ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
1) គាំទ្រដល់សហគមន៍កសិកម្ម ក្រុមផលិត និងកសិធុរកិច្ចខ្នាតតូចក្នុងការរៀបចំសំណើពិពិធកម្មកសិកម្ម ចំនួន ៣៥សំណើ ដែលមានផែនការអាជីវកម្មចំនួន ៤៤ សរុបជាទឹកប្រាក់សម្រាប់ធ្វើអាជីវកម្មប្រមាណជា ៨,៧៧លានដុល្លារអាមេរិក និងគ្រួសារធ្វើអាជីវកម្មចំនួន ២ ២២១ គ្រួសារតាមរយៈការធ្វើសកម្មភាពដូចខាងក្រោម៖
- បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពើគោលបំណងនៃគម្រោងដែលមានការចូលរួមពីសហគមន៍កសិកម្មចំនួន២៤៣ និងកសិធុរកិច្ចខ្នាតតូចនិងមធ្យមចំនួន១១៣
- បានផ្គូរផ្គងអាជីវកម្មរវាងសហគមន៍កសិកម្មចំនួន១០៤ និងកសិធុរកិច្ចខ្នាតតូចនិងមធ្យមចំនួន៨៩
- បានពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្មក្នុងការរៀបចំសំណើពិពិធកម្មកសិកម្ម និងឈានដល់ការចាប់ផ្តើមអនុវត្តសកម្មភាពចិញ្ចឹមមាន់ស្រុក ចិញ្ចឹមនិងបំប៉នគោយកសាច់ ចិញ្ចឹមជ្រូកស្វាយចន្ទី ដំឡូង និងបន្លែសុវត្ថិភាព រួមទាំងរៀបចំប្រព័ន្ធស្រោចស្រព និងផ្លូវជនបទ សម្រាប់សម្រួលដល់ការដាំដុះគ្រប់រដូវ និងដឹកផលិតផលទៅកាន់ទីផ្សារ។
2) ធ្វើអន្តរាគមន៍សង្ក្រោះបន្ទាន់សម្រាប់ឆ្លើយតបនឹងវិបត្តិកូវីត១៩៖
- ដោយមានការរាតត្បាតពីជម្ងឺកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តួចផ្តើមគំនិត សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក រៀបចំកម្មវិធីធ្វើអន្តរាគមន៍បន្ទាន់សម្រាប់ឆ្លើយតបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងគោលបំណងបង្កើនភាពធន់ដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ជនបទតាមរយៈបង្កើនសន្តិសុខស្បៀង ពង្រឹងជីវភាពរស់នៅ និងផ្តល់ការងារ។
- មកដល់ពេលនេះ គម្រោងបានកំណត់ចំនួន ១៦ ៤២១ គ្រួសារ ដែលជាគ្រួសារមានផលប៉ះពាល់ពីជំម្ងឺកូវីដ-១៩ គ្រួសារងាយរងគ្រោះ និងជនជាតិដើមភាគតិច។ ក្នុងពេលដ៏ខ្លីខាងមុខនេះ គ្រួសារទាំងនោះនឹងទទួលបាននូវសម្ភារៈសម្រាប់ធ្វើផលិតកម្មចម្រុះដូចជា៖ ទី១. សាងសង់ផ្ទះសំណាញ់ចំនួន២៦០ និងធាតុចូលកសិកម្មសម្រាប់ផលិតកម្មបន្លែ ទី២. ផ្តល់សម្ភារៈសម្រាប់ផលិតកម្មត្រីអណ្តែងនិងកង្កែបរួមទាំងផ្តល់ស្រះប្លាស្ទីក កូនត្រី កង្កែប វីតាមីន ចំណី ចំនួន ២ ៧០០ កន្លែង និងទី៣. ផ្តល់សម្ភារៈសម្រាប់ផលិតកម្មសត្វ តាមរយៈផ្តល់ទ្រុងមាន់ កូនមាន់ កូនទា វ៉ាក់សាំង ចំណី ចំនួន ១៨២០ កន្លែង ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្មគ្រប់រដូវ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3614 នាក់
ខែនេះ :
22279 នាក់
3 ខែនេះ :
55674 នាក់
សរុប :
243452 នាក់