ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី
Sat,12 June 2021 (Time 09:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា កែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ដោយមានការចូលរួមពី ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលអន្តោប្រវេសន៍ជាច្រើនរូបទៀត។

កិច្ចប្រជុំបានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្តោតសំខាន់ទៅលើខ្លឹមសារច្បាប់ ដើម្បីទប់ស្កាត់ជនបរទេស ដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ និងជនបរទេសដែលបន្តរស់នៅដោយខុសច្បាប់។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានពាំនាំនូវការកោតសរសើររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីប្រកបដោយខ្លឹមសារស្របតាមបច្ចុប្បន្នភាព។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានគាំទ្រនូវកិច្ចការរៀបចំ និង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះដែលជាច្បាប់ដ៏មានសារៈសំខានណាស់ សម្រាប់ប្រទេសជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ខ្លឹមសារសំខាន់ៗនៅក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះគឺបានផ្តោតជាពិសេសទៅនឹងការទប់ស្កាត់ បទល្មើសជនបរទេសចូលកម្ពុជាដោយខុសច្បាប់ ដូចជាការបន្ថែមទម្ងន់ទោស ដល់អ្នកចូលរួមប្រព្រឹត្តិបទល្មើសនេះជាដើម។ ជាមួយគ្នានេះសេចក្តីព្រាងច្បាប់នេះ ក៏មានខ្លឹមសារដែលធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ចំពោះការគ្រប់គ្រងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេស ទាំងជនបរទេសជាអ្នកវិនិយោគ និងជនបរទេសអន្តោប្រវេសន្ត។

ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា តាមការសន្និដ្ឋានសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះដូចជាសម្រេចរួចរាល់ទាំងស្រុងហើយ ប៉ុន្តែឯកឧត្តមបានលើកទឹកចិត្តដល់មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យបន្ថែមទៅលើខ្លឹមសារ និងពាក្យពេចន៍ដើម្បីឲ្យខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីកាន់តែសុត្រិត្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្មអភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF: Conservation Agriculture Service Provision with a Fee)” ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ាលីឃុនថៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធVideo Conference ជាមួយក្រុមការងារបច្ចេកទេសចម្រុះដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
741 នាក់
សប្តាហ៍នេះ :
5533 នាក់
ខែនេះ :
24789 នាក់
3 ខែនេះ :
68258 នាក់
សរុប :
278255 នាក់