ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២"
Sat,12 June 2021 (Time 06:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ខេត្តកំពង់ចាម៖នៅស្នាក់ការបក្សស្រុកកំពង់សៀម នារសៀលថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារបាន អញ្ជើញមកធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី "ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២" ជូនឯកឧត្តម លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណអភិបាលស្រុក
និងសមាជិក សមាជិកា បានជ្រាបមុនយកទៅអនុវត្តដើម្បីត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់ គ្រាន់ និងល្អប្រសើរ ឈានទៅសម្រេចទទួលបានជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាបឋម ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលស្រុកសម្រេចបានទាំងលទ្ធផលនៃការបោះឆ្នោត និងជាពិសេសយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ហេតុនេះ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ អាជ្ញាធរស្រុក ឃុំ ភូមិ និងសមាជិកក្រុមការងារទាំងអស់ចំពោះការលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយលោកក៏ស្នើសុំឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ត្រូវបន្តរក្សាភាពឈ្នះរបស់យើងឲ្យបានគង់វង្ស តាមរយ:យកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចស្តីពី "ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២"។

ដើម្បីធ្វើឲ្យសម្រេចតាមផែនការដែលបានកំណត់ ឯកឧត្តមប្រធានក្រុម បានដកយកចំណុចសំខាន់ៗពីសេចក្តីសម្រេចខាងលើមកបកស្រាយលម្អិតមួយចំណុចម្តងៗ និងធ្វើការណែនាំបន្ថែមស្របទៅតាមទិដ្ឋភាពជាក់ស្តែង ភាពចាំបាច់ដែលត្រូវតែផ្លាស់ប្តូរ និងកែលម្អទៅតាមដំណាក់កាលទាំង៤ នៃសេចក្តីសម្រេចនេះ។ ទាំងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចាប់ផ្តើមសកម្មភាពក្នុងដំណាក់កាលទីមួយនេះ ហើយក៏ត្រូវត្រៀមលក្ខណអនុវត្តដំណាក់កាលជាបន្តបន្ទាប់ មុនឈានដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃកំណត់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្គាត់ អាណត្តិទី៥។ លោកបានបញ្ជាក់ជូនអង្គពិធីយ៉ាងច្បាស់ថាភាពជោគជ័យរបស់យើង គឺនៅលើ ឆន្ទ:ពុះពារ លះបង់ សហការ និងការប្តេជ្ញាចិត្តរបស់សមាជិកយើងគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលឲ្យបានត្រឹមត្រូវ ច្បាស់លាស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ដូច្នេះ ក្នុងនាមលោកជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម លោកនឹងចូលរួមឧបត្ថម្ភ គាំទ្រ និងសហការ ដឹកនាំអនុវត្តសេចក្តីសម្រេចនេះឲ្យទទួលបានជោគជ័យនៅអាណត្តិទី៥ បន្តទៀត។

នៅទីបញ្ចប់ ឯកឧត្តមបានក្រើនរំលឹកជូនសមាជិក សមាជិកា និងជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកថាស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ។ ដូច្នេះយើងត្រូវយក ចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង ៣កុំ។ ក្នុងឱកាសនេះលោកក៏បានជួយ ឧបត្ថម្ភថវិកាមួយចំនួនជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័ក។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្មអភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF: Conservation Agriculture Service Provision with a Fee)” ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ាលីឃុនថៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធVideo Conference ជាមួយក្រុមការងារបច្ចេកទេសចម្រុះដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
741 នាក់
សប្តាហ៍នេះ :
5505 នាក់
ខែនេះ :
24761 នាក់
3 ខែនេះ :
68230 នាក់
សរុប :
278227 នាក់