ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ គម្រោងកម្មវិធីទី៦៖គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើមមានឈ្មោះថា"គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិតភាពកសិកម្ម"- Agricultural Value Chain Competitiveness and Safety Enhancement Project
Fri,11 June 2021 (Time 05:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយហ្វេសប៊ុកផ្លូវការឯកឧត្តមបានបង្ហាញអំពី គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» - Agricultural Value Chain Competitiveness and Safety Enhancement Project

គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ត្រូវបានរៀបចំបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ “ការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង” ដែលផលិតផលកសិកម្មនេះរួមមាន ៖ ដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក។
គម្រោងនេះត្រូវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ និងត្រូវអនុវត្តសម្រាប់រយៈពេល ៧ឆ្នាំ (២០២១-២០២៧) ដែលមានថវិកាសរុប ៖ ១១០,០៦ លានដុល្លារអាមេរិក ដែលក្នុងនេះ៖
(១) ថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៧០ លានដុល្លារអាមេរិក,
(២) ថវិកាកម្ចីពីមូលនិធិអាស៊ានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (AIF) ចំនួន ៥លានដុល្លារអាមេរិក
(៣) ជំនួយឥតសំណងពីមូនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន ៣ លានដុល្លារអាមេរិក,
(៤) ថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ចំនួន ២៥ លានដុល្លារអាមេរិក, និង
(៥) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧,០៦ លានដុល្លារអាមេរិក។
ជាមួយនឹងគោលដៅគាំទ្រដល់ការអនុវត្តគោលនយបាយរបស់រាជរដ្ឋាភិបាល គម្រោងក៏មានគោលបំណង៖
(១) សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម,
(២) លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង
(៣) ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។
គម្រោងនេះបាននិងកំពុងគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការ សម្របសម្រួលអនុវត្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយដែលការអនុវត្តគម្រោងនេះនឹងផ្ដល់ផលដល់សហគមន៍កសិកម្មចំនួនប្រមាណ ២៣០ ដែលមានគ្រួសារសរុបចំនួនប្រមាណ ២៧ ០០០ និង សហគ្រាសកសិកម្មចំនួនប្រមាណ ៥០ នៅក្នុងខេត្តគោលដៅគម្រោងចំនួន៦ រួមមាន ៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។
គម្រោងត្រូវបានរៀបចំឡើងដោយរំពឹងថានឹងសម្រេចនូវលទ្ធផលចុងក្រោយ (សមិទ្ធិផល) ៖
(១) វិស័យកសិកម្មត្រូវ បានអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចិរភាព,
(២) វិស័យឯកជនត្រូវបានអភិវឌ្ឍនដោយបានលើកកម្ពស់សហគ្រាស ខ្នាតតូចនិងមធ្យម និងសហគ្រិនភាព, និង
(៣) តម្លៃបន្ថែមសម្រាប់ផលិតផលកសិកម្មចំនួន៥ នៅក្នុងតំបន់គោលដៅ គម្រោងត្រូវបានកើនឡើង។

គម្រោងគ្រោងនឹងសម្រេចនូវលទ្ធផលចំនួន ៣ ៖

ការរំពឹងទុកលទ្ធផលទី១ ៖ ការផ្ដល់ហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់តម្លៃកសិកម្ម មានភាពប្រសើរឡើង ដែលក្នុងនោះ ឥណទាន (កម្ចី) នឹងត្រូវបានផ្ដល់ដល់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម តាមរយៈស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង។

ការរំពឹងទុកលទ្ធផលទី២ ៖ ការភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃនិងសុវត្ថិភាព កសិកម្មមានភាពរឹងមាំប្រសើរឡើង ដោយអាចនឹងសម្រេចដោះស្រាយបញ្ហាប្រឈមនៅក្នុងខ្សែច្រវាក់តម្លៃ មានដូចជា៖
(១) មានការចូលរួម និងការគាំទ្រសហគមន៍កសិកម្មក្នុងតំបន់គោលដៅគម្រោង ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព ផលិត និងបង្កើតភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាប័ន្ន,
(២) សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មមាន សមត្ថភាពក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងមានការគាំទ្រឲ្យទទួលបានវិញ្ញាបនបត្រធានាសុវត្ថិភាពផលិត ផលកសិកម្ម,
(៣) មានការគាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍពូជដំណាំនិងពូជបក្សីស្រុកដែលមានទិន្នផលខ្ពស់ ធន់នឹង ជំងឺនិងភាពរាំងស្ងួត,
(៤) មានមន្ទីរពិសោធន៍ប្រកបដោយសមត្ថភាពក្នុងធ្វើតេស្តិ៍សុវត្ថិភាពផលិតផលកសិកម្ម និងមាន ការទទួលស្គាល់ដោយ ISO17025,
(៥) មានភាពប្រសើរឡើងនូវការផ្ដល់សេវារបស់រដ្ឋាភិបាលតាមបែបឌីជីថល, និង
(៦) មានផែនការយុទ្ធសាស្រ្តសម្រាប់មន្ទីរពិសោធន៍កសិកម្ម និងសម្រាប់ឌីជីថលក្នុងវិស័យកសិម្ម។

ការរំពឹងទុកលទ្ធផលទី៣ ៖ ភាពតភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃកសិកម្មត្រូវបានកែលម្អ ដែលក្នុងនោះ ផ្លូវតភ្ជាប់ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ នៅក្នុងតំបន់គោលដៅគម្រោងប្រវេង ១១០ គ.ម នឹងត្រូវកែលម្អឲ្យប្រសើរឡើង ដែលអាចជួយកាត់បន្ថយពេលវេលានិងតម្លៃដឹកជញ្ជូន បង្កើនបរិមាណនៃការដឹកជញ្ជូន និងកាត់បន្ថយតម្លៃថែទាំផ្លូវ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3612 នាក់
ខែនេះ :
22277 នាក់
3 ខែនេះ :
55672 នាក់
សរុប :
243450 នាក់