ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
Thu,10 June 2021 (Time 02:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ៖ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយលោក ចៅ សួស្តី បានបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ចៅ សួស្តី បានឲ្យដឹងថាការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm នេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្មនេះនឹងពង្រីកផលិតកម្មកែច្នៃជាបន្ត បន្ទាប់ ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន សិប្បកម្មកែច្នៃនេះ ទទួលបានបច្ចេកទេសកែច្នៃផលត្រីទីឡាព្យាផ្ទាល់ពីអ្នកជំនាញជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។ លោកបន្ថែមថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី ១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីផងដែរ។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឲ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ នេះ កសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន។ ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

ទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសុទិដ្ឋិថានឹងអាចទទួល បានជោគជ័យដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត និងអង្គការ JICA និងជាពិសេសទីផ្សារប្រទេសជប៉ុន។ គម្រោងចុះទុនវិនិយោគបន្ថែម ១០លានដុល្លារសម្រាប់ពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថានាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយ ដោយឡែក) នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិត ការអនុវត្តបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជា នេះជាជំហានចាប់ផ្តើមថ្មីមួយប្រកបទៅដោយការជឿជាក់ និងកិច្ចសហការ គាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថានទូតជប៉ុន និងអង្គការ JICA សង្ឃឹមថានាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ។

លោក ចៅ សួស្តី បានបង្ហាញពីមោទកភាពក្នុងនាមជាកូនខ្មែរ ផលិតផលិតផលខ្មែរសម្រាប់ទីផ្សារជប៉ុន និងបានផ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី រដ្ឋបាលជលផល
មជ្ឈមមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង) និងមន្រ្តីជំនាញពាក់ព័ន្ធ ទាំងអស់ដែលបានយកអស់កំលាំងកាយចិត្ត គាំទ្រ សហការគ្រប់បែបយ៉ាង ធ្វើឲ្យកសិដ្ឋាន ក៏ដូចជាសិប្បកម្មកែច្នៃបានទទួលជោគជ័យនាពេលនេះ។ លោករីករាយនឹងសហការ ចែករំលែកបទពិសោធន៍ បច្ចេកទេសចិញ្ចឹម និងការកែច្នៃជាមួយប្រជាកសិករពីគ្រប់មជ្ឈដ្ឋាន ឬចង់សហការផ្គត់ផ្គង់ត្រី សូមអញ្ជើញទាក់ទងមកលេខ ០៧៧ ៤៦៧ ៨៩០។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3586 នាក់
ខែនេះ :
22251 នាក់
3 ខែនេះ :
55646 នាក់
សរុប :
243424 នាក់