ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ វឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយ៍ ផលិតកូនត្រីពូជនៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
Thu,10 June 2021 (Time 10:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

វឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជនៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៖ ជាផ្នែកមួយគម្រោងកម្មវិធីទីបួន នៃការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ (Mekong-Integrated Water Resources Management Phase 3, M-IWRMP3) ។ ចំពោះលទ្ធផលគឺសម្រេចបានកន្លង មានដូចខាងក្រោម ៖
 រដ្ឋបាលជលផលបាននិងកំពុងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជមួយកន្លែងលើផ្ទៃដីទំហំ ១០,៤ហិកតា នៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយលានពីរប្រាំសែនដុល្លារអាមេរិក ។
 សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។ ស្ថានីយនេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ បង្កាត់ភ្ញាស់ ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ និងផ្គត់ផ្គង់កូនត្រីពូជ ដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
 ស្ថានីយ៍ផលិតកូនត្រីពូជនេះ មានស្រះមេអាចស្ដុកទឹកបាន ២ ០១៤០ ម៉ែត្រត្រីគុណ ដែលយកប្រភពទឹកពីទន្លេសេកុង ដោយប្រើម៉ូទ័របូមទឹកចំនួន៣គ្រឿង និងមានស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះត្រីមេពូជចំនួន៦ទៀត មានប្រព័ន្ធប្រឡាយបញ្ចេញនិងបញ្ចូលទឹក ស្រះចម្រោះទឹកកខ្វក់និងកាកសំណល់ ដើម្បីកែលម្អរគុណភាពទឹក សម្រាប់ប្រើប្រាស់ឡើងវិញ និងការការពារបរិស្ថាន ដោយមិនបង្ហូរផ្ទាល់ចូលទៅក្នុងទន្លេ និងមានទំនប់ការពារទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ។
 ស្ថានីយ៍នេះ មានអគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ព្រមទាំងអគារស្នាក់នៅ សម្រាប់មន្ត្រីរាជការ និស្សិត និងកម្មករ។ ក្នុងស្ថានីយ៍នេះ ក៏បានសាងសង់ឃ្លាំងផ្ទុកសម្ភារ ឃ្លាំងស្ដុកចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និង បណ្ដាញអគ្គិសនី ចំណតរថយន្ត របងការពារ រោងយាម និងអណ្តូងទឹកស្អាត។

ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលឆ្លងក្នុងសហគមន៍ក៏ដោយ ក៏រដ្ឋបាលជលផលបាននិងកំពុងជំរុញការសាងសង់ស្ថានីយ៍នេះ ឱ្យបានរួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ២០២១ តាមការគ្រោងទុក។
ស្ថានីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគ ឦសាន និងធនធានជលផលទឹកសាប។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3589 នាក់
ខែនេះ :
22254 នាក់
3 ខែនេះ :
55649 នាក់
សរុប :
243427 នាក់