ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋជាង ៤០០ គ្រួសារ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង
Sun,09 May 2021 (Time 10:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋរស់នៅភូមិត្នោត ឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលត្រូវបានហាមឃាត់ការចេញចូល និងត្រូវយកសំណាក ធ្វើចត្តាឡឺស័ក បន្ទាប់ពីកើតមានករណីវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពពិភពលោកបច្ចុប្បន្ន ដែលកំពុងឆ្លងរីករាលខ្លាំងដោយសារជំងឺកូវីដ-១៩ ។

ដោយឡែកសម្រាប់កម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុតក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។

ក្នុងភារកិច្ចចាំបាច់ចំពោះមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានណែនាំឲ្យអាជ្ញាធមូលដ្ឋានត្រូវធ្វើការសិក្សាពីលទ្ធភាពក្នុងការបង្រួមតំបន់ហាមឃាត់ឲ្យនៅតូច ហើយបើកទូលាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលប្រកបមុខរបអាជីវកម្មផ្សេងៗ។

ទន្ទឹមនឹងការបើកឲ្យដំណើរការចរាចរណ៍ឡើងវិញ នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអប់រំដល់អ្នកមកពីចម្ងាយ ត្រូវស្នាក់នៅដោយឡែកនៅតាមផ្ទះរៀងៗខ្លួន ក្នុងករណីមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ជាដើម ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ដើម្បីឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា អនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ៣ការពារ និង៣កុំ តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចក្រសួងសុខាភិបាល ក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតបុគ្គល កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា និងកុំចូលទីកន្លែងបិទជិតគ្មានខ្យល់ចេញចូល។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាឱកាសនោះមានចំនួន ៤៤២ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, មីម៉ាម៉ា១កេស, ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ទឹកក្រូច១០កំប៉ុង ត្រីខ៥កំប៉ុង៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3633 នាក់
ខែនេះ :
22298 នាក់
3 ខែនេះ :
55693 នាក់
សរុប :
243471 នាក់