ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចាត់ឲ្យលោកអភិបាលស្រុកជើងព្រៃខេត្តកំពង់ចាម នាំយកតង់ចំនួន៣សម្រាប់ទៅចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់រលំផ្ទះទាំងស្រុងដើម្បីគាត់មានលទ្ធភាពសង់ជម្រកស្នាក់នៅបណ្តោះអាសន្នមុនការជួសជុលនិងសាងសង់ទ្បើងវិញក្នុងពេលដ៍ខ្លីខាងមុខនេះ
Fri,07 May 2021 (Time 05:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ក្រោយពីបានទទួលដំណឹងថា ប្រជាជនរស់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលបានធ្វើអោយប៉ះពាល់ និងខូចខាត ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន៤០ខ្នងផ្ទះនិងដំបូលព្រះវិហារ១ ក្នុងនោះបានធ្វើឲ្យខូចខាតទាំងស្រុងចំនួន៣ខ្នង និងរបើកដំបូលខ្លះចំនួន ៣៨ខ្នង ដែលស្ថិតនៅក្នុងឃុំចំនួន ៦ឃុំ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នាំយកតង់ចំនួន៣ សម្រាប់ ទៅចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់រលំផ្ទះទាំងស្រុងដើម្បីគាត់មានលទ្ធភាពសង់ជម្រកស្នាក់នៅជាបណ្ដោះអាសន្ន មុនការជួសជុល និងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ប្រជាជនដែលទទួលប៉ះពាល់ដោយរលំផ្ទះទាំងស្រុងនោះ រួមមាន ១) ផ្ទះឈ្មោះ យ៉េន សាវឿន ភេទស្រី អាយុ ៤១ឆ្នាំ សមាជិកគ្រួសារ ចំនួន៤នាក់ ប៉ះពាល់ផ្ទះឈើប្រក់ស័ង្កសីទំហំ ៣មX៤ម ដួលរាបដល់ដី ភូមិព្នៅកើត, ២) ឈ្មោះ ផេង ភឿន ភេទប្រុស អាយុ ៥៨ឆ្នាំ សមាជិកគ្រួសារ ចំនួន៤នាក់ ប៉ះពាល់ផ្ទះទំហំ ៥មX៦ម ដោយរបើកដំបូលទាំងអស់ ភូមិព្រៃចារក្រៅ និង៣) ឈ្មោះ ញ៉ឹម ញែម នឹង ប្រពន្ធ ឈ្មោះ រស់ ស្រីនិច រស់នៅភូមិវាលឃុំខ្នុរដំបងស្រុកជើងព្រៃ បានរងផលប៉ះពាល់យ៉ាងខ្លាំង ផ្ទះសាងសង់អំពីឈើប្រក់ស័ង្កសី ដែលមានទំហំទទឹង ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រធ្វើឱ្យខូចខាតទាំងស្រុង។
ដោយឡែកចំពោះជំនួយឧបត្ថម្ភក្នុងការស្តារឡើងវិញ ឯកឧត្តម ប្រធានក្រុមការងារ នឹងធ្វើការជួយឧបត្ថម្ភគាំទ្រទាំងស្រុង នៅចុងសប្តាហ៍នេះ ក្រោយពីការស្រង់លទ្ធផលទំហំការខូចខាតបានចប់សព្វគ្រប់ ។

បើយោងតាមរបាយការណ៍ជាបឋមដែលទទួលបាន ពីលោកអភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នាព្រឹកថ្ងៃទី៧ខែឧសភា នេះបានឲ្យដឹងថា ទំហំនៃការខូចខាត ហើយត្រូវធ្វើការជួសជុលឡើងវិញ អស់ថវិកាសរុបចំនួនប្រមាណជាង ម្ភៃមួយលានរៀល ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
87 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3602 នាក់
ខែនេះ :
22267 នាក់
3 ខែនេះ :
55662 នាក់
សរុប :
243440 នាក់