ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ក្រុមហ៊ុនជីងហ្គាគង់ហ្គូផ្តល់អង្ករ និងថវិកាមួយចំនួន ដល់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
Thu,06 May 2021 (Time 02:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

(ភ្នំពេញ):អង្ករចំនួន ៥០តោន រួមនឹងថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ តាមរយៈបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំយកទៅប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០២១នេះ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសទទួលអំណោយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ ដែលបានផ្ដល់អង្ករ និងថវិកានាពេលនេះ សម្រាប់ជាប្រយោជន៍ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡឺស័ក និងត្រូវការជំនួយ។

ជាមួយនេះ តាមរយៈឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ដែលបានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយគាំទ្រដល់រាជរដ្ឋាភិបាល ដែលកំពុងប្រឈមជំងឺរាតត្បាតកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3580 នាក់
ខែនេះ :
22245 នាក់
3 ខែនេះ :
55640 នាក់
សរុប :
243418 នាក់