ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តី វេង សាខុន បាននាំយកអង្ករចំនួន១០តោន មី ១៥០កេះ ត្រីខ ១៥០កេះ និងថវិកាចំនួន ១០ ០០០ ០០០រៀល មកប្រគល់ជូនលោកអភិបាលនៃគណអភិបាលស្រុកតំបែរ
Thu,06 May 2021 (Time 02:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ខេត្តត្បូងឃ្មុំ៖នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្តម នុត ច័ន្ទសុខា ឯកឧត្តម ចាយ បូរិន ដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុកតំបែរ បាននាំយកអង្ករចំនួន ១០តោន មី ១៥០កេះ ត្រីខ ១៥០កេះ និងថវិកាចំនួន ១០ ០០០ ០០០រៀល មកប្រគល់ជូនលោក អភិបាលនៃគណអភិបាលស្រុកតំបែរ។

ទទួលបានអំណោយដ៏ថ្លៃថ្លានេះ លោកសុខ សារិទ្ធ អភិបាលនៃគណអភិបាលស្រុក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកតំបែរទាំងអស់ចំពោះកាយវិការ ដ៏ប្រពៃ គិតគូយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាពជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្រមពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបន្ត។ លោកថានឹងនាំយកអំណោយនេះទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទាំង ៨កន្លែងនៅទូទាំងស្រុក សរុបចំនួន ១០៧ ក្នុងនោះមានស្រ្តី ៤៣នាក់ ឲ្យបានទាន់ពេល។ ក្នុងនាមអាជ្ញាធរស្រុក និងជាពិសេសបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក លោកអភិបាលស្រុកបាន វាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុក ធ្វើឲ្យបងប្អូនទូទាំងស្រុកមានក្តីរំភើប កក់ក្តៅ និងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម និងសហការីទាំងអស់ និងជូនពរឲ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ និងទទួលយកនូវពុទ្ធិពរទាំង ៤ប្រការ។

មានមតិក្នុងពិធីប្រគល់ទទួលនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ លោកបានថ្លែង អំណរគុណជូនចំពោះឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលស្រុកតំបែរ កំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសិល្ប:នៃការចែករំលែក សណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ "ជួយគ្នាក្នុងគ្រាលំបាក"។ ក្នុងឱកាសនេះ ផងដែរ ឯកឧត្តមបានស្នើសុំឲ្យលោកអភិបាលនៃគណអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។

យល់ពីស្ថានភាពដ៏លំបាកនាពេលនេះ ឯកឧត្តមប្រធានក្រុមការងារបានជួយឧបត្តម្ភថវិកាដល់លោកអភិបាលស្រុក ២លានរៀលបន្ថែមទៀត មន្ទីរពេទ្យបង្អែកស្រុក ៣លានរៀល គណកម្មការបក្សស្រុក ២លានរៀល សម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ដើម្បីជួយសម្រាលនូវបញ្ហាជីវភាពរបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលទាំង ៨។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
100 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3615 នាក់
ខែនេះ :
22280 នាក់
3 ខែនេះ :
55675 នាក់
សរុប :
243453 នាក់