ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បាននាំយកអង្ករចំនួន៥០តោនមី២០០០កេស ត្រីខ២០០០យួរ និងម៉ាស់៥០០០០ម៉ាស់មកប្រគល់ជូនអភិបាលនៃគណអភិបាលខេត្តកំពង់ចាម
Wed,05 May 2021 (Time 11:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០ ២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និង លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកកំពង់សៀម បាននាំយកអង្ករចំនួន ៥០តោន មី ២ ០០០កេះ ត្រីខ ២ ០០០យួរ និងម៉ាស់ ៥០ ០០០ម៉ាស់ មកប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

មានមតិនាឱកាសនេះ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃទាំងអស់ចំពោះកាយវិការដ៏ប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់មានក្តីរំភើប កក់ក្តៅ និងអំណរ គុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម និងសហការីទាំងអស់។

មានមតិក្នុងពិធីប្រគល់ទទួលនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិយើងកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ "ជួយគ្នាក្នុងគ្រាកំបាក"។ ក្នុងឱកាសនេះ ផងដែរ ឯកឧត្តមបានស្នើសុំឲ្យឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងត្រូវអនុវត្ត ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះ ឯកឧត្តមក៏បានជួយឧបត្តម្ភថវិកាដល់កាកបាតក្រហមខេត្ត ចំនួន ២០ ០០០ ០០០រៀលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3639 នាក់
ខែនេះ :
22304 នាក់
3 ខែនេះ :
55699 នាក់
សរុប :
243477 នាក់