ថ្ងៃទី១៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបទូតឥណ្តូនេស៊ី ពិភាក្សាការងារនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
Fri,26 November 2021 (Time 02:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ និងកោតសរសើរក្នុងខណ:ដែលឯកឧត្តមបានបំពេញការងារទទួលបានជោគជ័យក្នងរយៈពេលជាង ០៣ឆ្នាំកន្លងទៅនេះ ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតយកឱកាសនៃជំនួនការទូតនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតដោយសង្ខេបអំពីស្ថានភាព និងដំណើរការវិវត្តរីកចម្រើនក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល វិស័យកសិកម្មកម្ពុជាជាវិស័យអាទិភាពមួយ ហើយបានប្រែក្លាយទៅជាប្រទេសមួយដែលមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផង និងធ្វើការនាំចេញកសិផលសំខាន់ដែលមានសក្តានុពលសំខាន់ផង មានជាអាទិ៍៖ ស្រូវ អង្ករ ចេក ដំឡូងមីស្រស់-ក្រៀម គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃរួច ស្វាយស្រស់ ផលិតផលមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងខ្សែច្រវាក់តម្លៃបន្ថែម ជាពិសេសការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើឲ្យកាន់តែល្អប្រសើរទ្វេឡើង និងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនឥណ្តូនេស៊ីដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត ហើយបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យក្នុងការបន្តបេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម Sudirman Haseng បានថ្លែងអំណរគុណចំពោះពេលវេលា និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗដែលបានរំលេចឡើងខាងលើដោយឯកឧត្តមរដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ភាគីឥណ្ឌូនេស៊ីនឹងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងកម្មវិធីនៃការគ្រប់គ្រងព្រៃឈើនៅក្នុងមហាអនុតំបន់មេគង្គ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានបន្ថែមថា ភាគីឥណ្ឌូនេស៊ីបានរៀបចំសេចក្តីព្រៀងអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថានឹងអាចចុះហត្ថលេខានាពេលវេលាសមស្របណាមួយខាងមុខ។
សូមជម្រាបជូនថា ជំនួបការទូតត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាប្រទេសសមាជិកអាស៊ាន។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចុះត្រួតពិនិត្យមើលការនេសាទសមុទ្រ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលសមុទ្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រជុំត្រួតពិនិត្យការងារដឹកនាំឆ្នាំ២០២១ និងដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០២២ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបក្រុមការងារមកពីក្រុមហ៊ុន ហ័រទ្បុង ដើម្បីផ្តល់បទសម្ភាសន៍ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនិងក្រុមអ្នកជំនាញការអាល្លឺម៉ង់ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំពិគ្រោះយោលបល់លើសើចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
3190 នាក់
ខែនេះ :
15650 នាក់
3 ខែនេះ :
38787 នាក់
សរុប :
367984 នាក់