ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ
Thu,11 November 2021 (Time 02:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារជាច្រើនរូបទៀត។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីមានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។ ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ១០៥,៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ៤៣,៥ម៉ែត្រ។

អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មអគារនេះជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។

អគារទីស្ដីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន៤២។ អគារនេះអាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើតរួមទាំងប្រចាំនៅកម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ពិនិត្យ និងព្យាលបាលជំងឺទូទៅតេជោសែនតំបែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ដោយបានពិនិត្យឃើញថា មានបងប្អូនយើងមួយចំនួន នៅបន្តលើកយកសំណូមពរមកខ្ញុំ ឱ្យជួយពិនិត្យនិងដោះស្រាយបញ្ហាដដែលជាដដែលនោះ ថ្ងៃនេះខ្ញុំសូមលើកយកសំណួរនិងចម្លើយដែលខ្ញុំបានផុសពន្យល់កន្លងមកបញ្ជាក់ជូនសារទ្បើងវិញដើម្បីបងប្អូនដែលមិនទាន់បានអាន បានជ្រាបច្បាស់ពីបញ្ហាប្រឈមរបស់យើង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបទូតឥណ្តូនេស៊ី ពិភាក្សាការងារនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
2608 នាក់
ខែនេះ :
10197 នាក់
3 ខែនេះ :
38197 នាក់
សរុប :
345975 នាក់