ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមពិភាក្សាការងារលើគម្រោងផ្តល់ជំនួយលើការពង្រឹងសមត្ថភាព សុវត្ថិភាពសាច់សត្វ សុខភាពសត្វ និងផលិតកម្មសត្វ
Thu,11 November 2021 (Time 02:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 234នាក់)

ភ្នំពេញ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ហើយនិងសហការី ដើម្បីពិនិត្យពិភាក្សាលើការសិក្សារៀបចំគម្រោងផ្តល់ជំនួយលើការពង្រឹងសមត្ថភាព សុវត្ថិភាពសាច់សត្វ សុខភាពសត្វ និងផលិតកម្មសត្វ ហើយនិងកសាងមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ ផលិតផលបសុសត្វនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានល្អប្រសើជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ក្រោយទទួលបានការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីនៅឆ្នាំ១៩៩៧ ។
បន្ទាប់ពី លោក Hyunjun Rho បានថ្លែងអំណរគុណ និងបានរាយការណ័ពីគោលបំណងបេសកកម្មរួចមក លោក Cho Jaejin បានធ្វើសេចក្តីរាយការណ៍សង្ខេបពីចំនុចសំខាន់ៗនៃគម្រោងដែលត្រូវចុះពិនិត្យ វាយតម្លៃ និងគ្រោងថវិកាគម្រោងនៅពេលខាងមុខនេះ ដូចខាងក្រោម៖
 សាធារណរដ្ឋកូរ៉េគ្រោងនឹងផ្តល់ជំនួយមកប្រទេសកម្ពុជាតាមរយៈ គម្រោងសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថនៅក្នុងផលិតផលសត្វ និងសត្វ ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញផលិតផលសត្វនាពេលអនាគត។
 រយៈពេលនៃការអនុវត្តគម្រោងពីឆ្នាំ ២០២៣ ដល់ ២០២៧ (មានរយៈពេលប្រាំឆ្នាំ)
 តាមការប៉ាន់ស្មានថវិកាជាបឋម គឺត្រូវការថវិកាចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) ដុល្លារអាមេរិក ដោយផ្តោតទៅលើលើការងារធំៗចំនួន៣៖
១) ពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ
២) ពង្រឹងសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងអនាម័យនិងភូតគាមអនាម័យ ហើយនិងបទដ្ឋានគិតិយុត្តក្រោមច្បាប់
៣) ការកសាងវិទ្យាស្ថានជាតិបសុសត្វ នៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យក្រុមការងារបេសកកម្មកូរ៉េជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកដែលអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វនៅកម្ពុជានាពេលខាងមុខ។ ជាកិច្ចឆ្លើយតប តំណាងក្រុមបេសកកម្មកូរ៉េបានយល់ព្រមទទួលយកសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយបានសន្យាថា នឹងធ្វើការសិក្សារួមបញ្ជូលទៅក្នុងគម្រោង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វរបស់កម្ពុជានាពេលអនាគត់។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹ និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យលើការងារក្នុងការដ្ឋានស្ទឹងជីនឹត ក្នុងស្រុកបារាយណ៍ និងក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1322 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
3969 នាក់
ខែនេះ :
15794 នាក់
3 ខែនេះ :
41442 នាក់
សរុប :
527515 នាក់