ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនទ្បាញ
Wed,27 October 2021 (Time 02:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឧត្តមមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។

បន្ទាប់ពីឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំបានថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍លើវឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យស្បៀង កសិកម្ម និងព្រៃឈើជារួមរួចមក ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ក៏បានចូលរួមមតិដោយបានវាយតម្លៃខ្ពស់ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលេខាធិការដ្ឋានអាស៊ាន ដោយបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ឆ្នាំ ២០២០ ក្នុងការឆ្លើយតមទៅនឹងការរាតត្បាតជំងឺកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភក្នុង​អាស៊ាន។
ឯកឧត្តមក៏បានបន្ថែមថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩លើវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀង ការងារនិងប្រាក់ជំណូលនៅជនបទ និងធានាបានម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយឆ្លើយតបបន្ទាន់ រយៈពេលខ្លី និងវែងដោយផ្តោតជាសំខាន់លើការជំរុញ និងបង្កើនផលិតកម្មក្នុងស្រុក ធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន បង្កើនខ្សែច្រវាក់តម្លៃបន្ថែម ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញតាមរយៈការអនុវត្តអភិក្រម "រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍"។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ ផ្តោតសំខាន់លើប្រធានបទ មានជាអាទិ៍៖
១. ផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ដល់វិស័យស្បៀង កសិកម្ម និងព្រៃឈើ និងកិច្ចខិតខំស្តារឡើងវិញ
២. វឌ្ឍនភាពក្នុងការអនុវត្ត​ក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ីក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ
៣. បញ្ជីទំនិញស្បៀង និងកសិកម្មក្នុងក្របខ័ណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ានពីការរាតត្បាតជំងឺកូវីដ១៩
៤. ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក ៣ លើកទី២១
៥. បញ្ហាផ្សេងៗ ដូចជាការដាក់ឲ្យអនុវត្តគម្រោងវៃឆ្លាតអាស៊ាន
៦. កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចរវាងសហរដ្ឋអាមេរិក និង​អាស៊ាន
៧. កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មអន្តរជាតិតែមួយ (ONE CGIAR)
៨. សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើតរួមទាំងប្រចាំនៅកម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ពិនិត្យ និងព្យាលបាលជំងឺទូទៅតេជោសែនតំបែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ដោយបានពិនិត្យឃើញថា មានបងប្អូនយើងមួយចំនួន នៅបន្តលើកយកសំណូមពរមកខ្ញុំ ឱ្យជួយពិនិត្យនិងដោះស្រាយបញ្ហាដដែលជាដដែលនោះ ថ្ងៃនេះខ្ញុំសូមលើកយកសំណួរនិងចម្លើយដែលខ្ញុំបានផុសពន្យល់កន្លងមកបញ្ជាក់ជូនសារទ្បើងវិញដើម្បីបងប្អូនដែលមិនទាន់បានអាន បានជ្រាបច្បាស់ពីបញ្ហាប្រឈមរបស់យើង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបទូតឥណ្តូនេស៊ី ពិភាក្សាការងារនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
2603 នាក់
ខែនេះ :
10192 នាក់
3 ខែនេះ :
38192 នាក់
សរុប :
345970 នាក់