ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងក្រុមការងារចុះឈ្មោះបោះឆ្នោតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
Sat,23 October 2021 (Time 03:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ខេត្តកំពង់ចាម៖ដើម្បីបំពេញតួនាទីជាពលរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាអតីតតំណាងរាស្រ្តខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ជាប្រធានរដ្ឋបាលជលផល រួមទាំងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញទៅឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល។

លោកពូ រ័ត្ន គឹមហៃ ប្រធានក្រុមប្រឹក្សាឃុំអំពិល បានឲ្យដឹងថាគិតមកទល់ថ្ងៃនេះ ឃុំបានធ្វើការ ចុះឈ្មោះជូនប្រជាពលរដ្ឋបានចំនួន ២០៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោះគិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានចំនួនប្រហែល ៧០០នាក់។ នាឱកាស់នោះ ឯកឧត្តមក៏បានធ្វើការសំណេះ សំណាល សាកសួរសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសស្ថានភាពជំងឺឆ្លងកូវីដ-១៩ និងបានកោដសរសើរ ផ្តល់កំលាំងចិត្តដល់ប្រធានក្រុមប្រឹក្សាឃុំ សមាជិក សមាជិកាទាំងអស់ដែលបានខិតខំបំពេញការងារចុះឈ្មោះជូនប្រជាពលរដ្ឋបានយ៉ាងរលូន និងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញមកពិនិត្យ និងចុះឈ្មោះឲ្យបានគ្រប់ៗគ្នា
ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានគ្រប់ចំនួន និងទាន់ពេលវេលា។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើតរួមទាំងប្រចាំនៅកម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ពិនិត្យ និងព្យាលបាលជំងឺទូទៅតេជោសែនតំបែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ដោយបានពិនិត្យឃើញថា មានបងប្អូនយើងមួយចំនួន នៅបន្តលើកយកសំណូមពរមកខ្ញុំ ឱ្យជួយពិនិត្យនិងដោះស្រាយបញ្ហាដដែលជាដដែលនោះ ថ្ងៃនេះខ្ញុំសូមលើកយកសំណួរនិងចម្លើយដែលខ្ញុំបានផុសពន្យល់កន្លងមកបញ្ជាក់ជូនសារទ្បើងវិញដើម្បីបងប្អូនដែលមិនទាន់បានអាន បានជ្រាបច្បាស់ពីបញ្ហាប្រឈមរបស់យើង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបទូតឥណ្តូនេស៊ី ពិភាក្សាការងារនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
2624 នាក់
ខែនេះ :
10213 នាក់
3 ខែនេះ :
38213 នាក់
សរុប :
345991 នាក់