ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ
Mon,18 October 2021 (Time 01:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពីសំណាក់ក្រុមពេទ្យរបស់កងយោធពលខេមរភូមិន្ទនេះ បានចាប់ផ្តើម​បើកយុទ្ធនា​ការចាក់ចាប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២១ នៅក្នុង​ខណ្ឌ​ចំនួន​៦ របស់រាជធានីភ្នំពេញ ដែលរួមមាន​៖ ខណ្ឌមានជ័យ​, ខណ្ឌដង្កោ​, ខណ្ឌកំបូល​, ខណ្ឌពោធិ៍​សែន​ជ័យ​, ខណ្ឌឫស្សីកែវ​, ខណទួលគោក និង​ខណ្ឌ​សែន​សុខ។

បើតាមសេចក្តីរាយការណ៍ពីមន្ត្រីសុខាភិបាលរបស់កងយោធពលខេមរភូមិន្ទ រហូតមកដល់ពេលនេះដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ បាន​ប្រព្រឹត្តទៅមានភាពល្អប្រសើ​រតាម​គ្រោងទុក​ និងមិនមានឧបសគ្គអ្វីគួរឲ្យកត់សម្គាល់ឡើយ​ ប្រជាពលរដ្ឋ​បាន​មកចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​យ៉ាងច្រើនកុះករ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះគឺជាការបោះជំហ៊ានទៅមុខរបស់កម្ពុជា លើការងារផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ការកាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។

តែទោះជាយ៉ាងនេះក្តី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូប អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើតរួមទាំងប្រចាំនៅកម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ពិនិត្យ និងព្យាលបាលជំងឺទូទៅតេជោសែនតំបែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន៖ដោយបានពិនិត្យឃើញថា មានបងប្អូនយើងមួយចំនួន នៅបន្តលើកយកសំណូមពរមកខ្ញុំ ឱ្យជួយពិនិត្យនិងដោះស្រាយបញ្ហាដដែលជាដដែលនោះ ថ្ងៃនេះខ្ញុំសូមលើកយកសំណួរនិងចម្លើយដែលខ្ញុំបានផុសពន្យល់កន្លងមកបញ្ជាក់ជូនសារទ្បើងវិញដើម្បីបងប្អូនដែលមិនទាន់បានអាន បានជ្រាបច្បាស់ពីបញ្ហាប្រឈមរបស់យើង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបទូតឥណ្តូនេស៊ី ពិភាក្សាការងារនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
2595 នាក់
ខែនេះ :
10184 នាក់
3 ខែនេះ :
38184 នាក់
សរុប :
345962 នាក់