ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
Mi,09 September 2020 (Time 02:05 )
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងជាពិសេសអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩។ ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងអស់ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។

បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើនបាននាំយកមកប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមង្គលសិរីកៀនឃ្លាំង។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5120 នាក់
ខែនេះ :
18097 នាក់
3 ខែនេះ :
43407 នាក់
សរុប :
114706 នាក់