ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន និងលោកជំទាវ រួមជាមួយសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់មកកាន់បិណ្ឌនៅវត្តចំនួន០៣ក្នុងស្រុកកំពង់សៀមគឺវត្តរំចេកក្នុងភូមិរំចេកឃុំរំចេក វត្តភ្នំជ័យគីរី(ហាន់ជ័យ)ឃុំហាន់ជ័យ ចុងក្រោយនៅវត្តតាម៉ៅភូមិតាម៉ៅឃុំស្រក
Mo,07 September 2020 (Time 03:17 )
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងវេនកាន់បិណ្ឌទី៤ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសមាជិក សមាជិកាក្រុមការ ងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀម បានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់មកកាន់បិណ្ឌនៅវត្តចំនួន០៣ ក្នុងស្រុកកំពង់សៀម គឺវត្តរំចេក ក្នុងភូមិរំចេក ឃុំរំចេក វត្តភ្នំជ័យគីរី (ហាន់ជ័យ) ឃុំហាន់ជ័យ និងចុងក្រោយនៅវត្តតាម៉ៅ ភូមិតាម៉ៅ ឃុំស្រក។

ឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ និងសហការី ព្រមទាំងពុទ្ធបរិស័ទបានប្រារព្វពិធីបង្សុ កូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧ សន្តាន ឧបុព្វការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀង ទៅ បន្ទាប់មកលោកបានរាប់បាត្រ វេរប្រគេនបច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន។ ក្នុងរដូវភ្ជុំបិណ្ឌនេះ លោកប្រធានបានឧទ្ទិសបុណ្យកុសល និងបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីចូរមានដល់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តទាំង០៣ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងសមាជិក សមាជិកាក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់ទទួលយកពរសព្វសាធុការ ផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន និងទទួលយកពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងសូមឲ្យសុខសន្តិភាពឋិតថេរចីកាលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
501 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5168 នាក់
ខែនេះ :
18145 នាក់
3 ខែនេះ :
43455 នាក់
សរុប :
114754 នាក់