ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកសម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាចែក ជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Mo,07 September 2020 (Time 10:29 )
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ក្រុងតាខ្មៅ៖ ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះជួបសំណេះសំណាលសួរសុខមេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន ពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការ មេបញ្ជា ការរង នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សរុបប្រមាណ៣៥០០នាក់។

ថ្លែងទៅអង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់សុខសន្តិភាព និងស្ថេរ ភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ដែល កំណើននេះជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន ប្រែក្លាយពីផ្លូវដីទៅផ្លូវកៅស៊ូ និងផ្លូវបេតុង មានទីផ្សារលក់ផលិតផល មានភ្ញៀវទេសចរណ៍ មានវិនិយោគិនបង្កើត ការងារធ្វើជូន ប្រជាជន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញ លេញជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស តួយ៉ាងផ្លូវ និង ស្ពាន។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បាននាំយកសម្ភារបរិក្ខារចាំបាច់ និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកស៊ីអ៊ីវចំនួន៥០០យួរ ទឹកត្រីចំនួន៥០០យួរ ទឹកសុទ្ធកម្ពុជាចំនួន១០០០កេស មីជាតិចំនួន ១០០០កេស ត្រីខចំនួន១០០កេស អង្ករចំនួន១០តោន និងថវិកាមួយចំនួនចែកជូនដល់បងប្អូនជា នាយទាហាន នាយទាហានរង ពលទាហាន និងបញ្ជាការដ្ឋាន ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិ សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោ បាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយ ទាហាន ពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋ ធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
525 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5192 នាក់
ខែនេះ :
18169 នាក់
3 ខែនេះ :
43479 នាក់
សរុប :
114778 នាក់