ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យការលូតលាស់ដាំដំឡូងមីពូជKU50ដែលលោកបានដាំកាលពីទី៣០ខែឧសភានៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើ
So,06 September 2020 (Time 12:13 )
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកពិនិត្យការលូតលាស់ដាំ ដំឡូងមីពូជ KU50 ដែលលោកបានដាំកាលពីថ្ងៃទី៣០ ខែឧសភា នៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើ។ រយ:ពេល ០៣ខែ ឃើញថាដំណាំដំឡូងមីកំពុងលូតលាស់បានល្អ ឯកឧត្តមរដ្ឋមន្ត្រីរីករាយទទួលយកនូវលទ្ធផលសាកពិសោធន៍ពូជដំឡូងមីនេះ យោងទៅលើកម្រិតលូត លាស់ល្អ និងគ្មានជំងឺឆ្លង ប៉ុន្តែត្រូវរង់ចាំពិនិត្យមើលទិន្នផលនៅរដូវប្រមូលផលខាងមុខទើបធ្វើ ការវាយតម្លៃជារួមលើលក្ខណសម្បត្តិរបស់ពូជ KU50 នេះបាន មុនធ្វើការពង្រីកពូជ និងផ្សព្វផ្សាយជូនកសិករ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក កម្មករបម្រើការក្នុងកសិដ្ឋានចំនួន ៨៦នាក់ (ខ្លះជាមន្រ្តីចូលនិវត្តន៍) ភាគច្រើនជាស្រ្តី អំពីបញ្ហាជីវភាព ការងារស្នូលក្នុងកសិដ្ឋាន និងការងារបន្ទាប់បន្សំផ្សេងទៀតដែលចូលរួមចំណែកផ្គត់ផ្គង់ឲ្យជីវភាពប្រចាំថ្ងៃ ហើយបាននាំយកបណ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរឲ្យបងប្អូនជាមន្រ្តី បុគ្គលិក កម្មករគ្រប់ក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។ ចំពោះតម្លៃនៃការលះបង់របស់បងប្អូនដែលនៅបម្រើការក្នុងកសិដ្ឋាននេះ (ខ្លះតាំងពីឆ្នាំ១៩៧៩) ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កំលាំងចិត្ត និងកោតសរសើរចំពោះស្មារតីលះបង់យ៉ាងជ្រាលជ្រៅបំផុតនេះ។ ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើឱ្យមន្រ្តីកសិដ្ឋានយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំតំបន់ដីខ្ពស់គ្រប់ប្រភេទ ដើម្បីធ្វើការផ្សព្វផ្សាយពូជដំណាំ និងបច្ចេកទេសជូនកសិករនៅទូទាំងតំបន់នេះ ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ ក្នុងខណ:នេះ លោកក៏បានក្រើនរំលឹកឲ្យមន្រ្តី បុគ្គលិក កម្មករយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ពូជ KU50 និងពូជ ៨១ បានទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដែលជាពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិចមកធ្វើការដាំដុះ ក្នុងគោលបំណង ពង្រីកដើមពូជសម្រាប់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ តាមរយៈលទ្ធផលដាំសាកល្បង បានបង្ហាញថាពូជទាំងពីរនេះ ជាពូជធន់នឹងជំងឺម៉ូសាអ៊ិច ដែលផលប៉ះពាល់មានកម្រិតត្រឹមតែប្រមាណ ១-៥% ប៉ុណ្ណោះ បើប្រៀបធៀបជាមួយពូជនាំពីប្រទេសវៀតណាម និងចិន ដែលអគ្គនាយកដ្ឋានបានដាំសាកពិសោធន៍ក្នុងកសិដ្ឋាននេះ។ បច្ចុប្បន្នកសិដ្ឋានបានដាំពូជនេះបាន ៨០ហត ទុកពង្រីកពូជបន្ថែម។ សូមជម្រាបថា ការដាំសាកពិសោធន៍ ស្រាវជ្រាវនេះត្រូវបានទទួលបានការជួយឧបត្ថម្ភពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា CAVAC របស់រដ្ឋាភិបាលអូស្រ្តាលី។ ក្នុងកសិដ្ឋានក៏បាន និងកំពុងផលិតពូជពោត និងសណ្តែកសៀងផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
495 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5162 នាក់
ខែនេះ :
18139 នាក់
3 ខែនេះ :
43449 នាក់
សរុប :
114748 នាក់