ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរស្វាយស្រុកកំពង់សៀម
So,06 September 2020 (Time 11:49 )
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម
និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញមកសម្ភោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរស្វាយ ស្រុកកំពង់ សៀម។ ពិធីនេះមានការចូលរួមពីឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក និងសមាជិក សមាជិកាយ៉ាងច្រើនកុះករ។

លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមរបស់ស្រុក និងដោយឡែកឃុំអូរស្វាយរួចមក ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការជាប្រធានក្រុមការងារឃុំអូរស្វាយ បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសកម្មភាពរបស់គណបក្សក្នុងរយ:ពេលកន្លងមក និងដំណើរការសាងសង់ស្នាក់ការដែលបានចំណាយថវិកាសរុបជាង ៤០ ០០០ដុល្លារ ហើយលោកបានថ្លែងអំណរគុណដល់ឯកឧត្តឧត្តម សេនីយ៍ទោ សោ សាវឿន និងលោកជំទាវដែលបានបរិច្ចាគទីតាំងដីសាងសង់អគារនេះផងដែរ។ នាឱកាសនេះ ឯកឧត្តមអភិបាល អ៊ុន ចាន់ដា មានចំណាប់អារម្មណ៍ផងដែរអំពីសភាពការណ៍ជារួមនៅទូទាំងខេត្តទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោយឡែកសកម្មភាពគណបក្សក្នុងរយ:ពេលកន្លងមក។ បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះសំណាលជាមួយអង្គពិធីដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីនេះ ដែលនឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធាន អនុ ប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន អាជ្ញាធរមូលដ្ឋាន ដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយ ចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងស្នាក់ការនេះឡើង ស្របពេលដែលសមាជិក សមាជិកាគណបក្សត្រូវការប្រើប្រាស់ជាពហុប្រយោជន៍យ៉ាងចាំបាច់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះសំណាលជាមួយអង្គពិធីអំពីដំណើរការវិវឌ្ឍន៍រីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខស្បៀង និងជាពិសេសការអនុវត្តន៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែសកម្មថែមទៀតដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែបជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសម ស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើម ទុនតិច ទទួលបាន ផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ លោកបានបញ្ជាក់ជូនថា ក្រោមការដឹកនាំប្រកបដោយគតិចបណ្ឌិតរបស់រាជ រដ្ឋាភិបាល បានខិត ខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាពបានយ៉ាងរឹងមាំ បន្តជំរុញការអភិវឌ្ឍន៍ប្រទេស ធានាបាននូវសន្តិសុខស្បៀង ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ។ ត្រង់ចំណុចនេះ លោកបានណែនាំឲ្យសមាជិកក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋានត្រូវតែបន្តដោយយកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបន្តចលនាចុះជាប់មូលដ្ឋានឲ្យកាន់តែសកម្ម ដើម្បីតាមដានការងារបង្កបង្កើនផល ទទួលយក និងដោះស្រាយបញ្ហាជូនប្រជាជនឲ្យបានទូលំទូលាយ ទាន់ពេល និងមានប្រសិទ្ធភាព និងត្រូវបន្តរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។

ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារជាថ្មីម្តងទៀតបានលើកទឹកចិត្ត ជំរុញ និងគាំទ្រឲ្យប្រធានក្រុមការងារចុះជួយឃុំត្រូវយកចិត្តទុកដាក់ គិតគូ និងរៀបចំកសាងស្នាក់ការគណបក្សឲ្យបានចប់សព្វគ្រប់មុនឆ្នាំ២០២៣។ លោកក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន ជួយថែរក្សា ការពារស្នាក់ការនេះឲ្យបានគង់វង្សល្អដើម្បីប្រើប្រាស់ជាពហុប្រយោជន៍តាមការចាំបាច់។ សូមអនុញ្ញាតជម្រាបជូនថា នៅទូទាំងស្រុកកំពង់សៀមមាន ១៥ឃុំ ក្នុងចំណោមនោះមាន ១០ឃុំ បានសាង សង់ស្នាក់ការគណបក្សរួចរាល់ហើយ ដោយឡែក ៥ឃុំទៀតមិនទាន់មានស្នាក់ការ ក្នុងនោះឃុំខ្លះបានរៀបចំទីតាំងរួចហើយនៅតែថវិកាដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់។ នាឱកាសនេះ ក៏មានពិធីជូនប័ណ្ណសរសើរដល់សមាជិក សមាជិកា និងសប្បុរសជនចំនួន ៦០នាក់ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5139 នាក់
ខែនេះ :
18116 នាក់
3 ខែនេះ :
43426 នាក់
សរុប :
114725 នាក់