ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម សាយ សំអាល់ៈ ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ
So,06 September 2020 (Time 11:26 )
ដោយ ៖ (ចំនួនអ្នកអាន: 215នាក់)

នៅក្នុងពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់នានារបស់ខេត្តព្រះសីហនុ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ចរបស់ខេត្ត និងផ្តល់កំណើនការងាររបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាការកសាងផ្លូវថ្នល់ ការពង្រីកព្រលានយន្តហោះជាអាទិភាព ការផ្គត់ផ្គង់ទឹកស្អាតឱ្យល្អប្រសើរ ការបង្កើតប្រព័ន្ធចម្រោះទឹកកខ្វក់ ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ រួមជាមួយការរៀបចំគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានត្រឹមត្រូវល្អ ជំរុញឱ្យខេត្តព្រះសីហនុក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈការទាក់ទាញការវិនិយោគយ៉ាងសំខាន់លើវិស័យឧស្សាហកម្មថែមទៀត នៅក្នុងពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់ពង្រឹងការងារគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន ដើម្បីទាញផលនៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុសម្រាប់ការអភិវឌ្ឍមូលដ្ឋាន បង្កើតការងារ បង្កើនចំណូលជីវភាពរបស់ប្រជាពលរដ្ឋ និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងដែរថាអាជ្ញាធរត្រូវបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយទៅជាខេត្តប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3626 នាក់
ខែនេះ :
22291 នាក់
3 ខែនេះ :
55686 នាក់
សរុប :
243464 នាក់