ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងពិធីកាន់បិណ្ឌ១ នៅវត្តសុវណ្ណគិរី (ហៅវត្តពើងបាក់រទេះ) មានទីតាំងដាច់ស្រយាល ចូលតាមផ្លូវលំនេះបត់បែនតាមជម្រាលភ្នំ អមដោយរុក្ខជាតិស្រស់បំព្រងគួរជាទីគយគន់ និងខ្យល់បរិសុទ្ធពីធម្មជាតិ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Do,03 September 2020 (Time 03:10 )
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងពិធីកាន់បិណ្ឌ១ នៅវត្តសុវណ្ណគិរី (ហៅវត្តពើងបាក់រទេះ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ២០០នាក់។

វត្តសុវណ្ណគិរីមានព្រះសង្ឃទាំងសាមណេរ និងភិក្ខុសរុបចំនួន៣៤អង្គ ដែលកំពុងគង់ចាំព្រះវស្សាក្នុងឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នេះ។

ក្នុងពិធីកាន់បិណ្ឌ១នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិយើងឱ្យមានសុខសន្តិភាពជានិរន្តរ៍តរៀងទៅ។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានបួងសួងសូមឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្ដីសុខសុវត្ថិភាព និងពោរពេញដោយស្នាមញញឹម និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងពេលបើកបរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងចងចាំជានិច្ចនូវ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺ៖ "ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍"។

សូមជម្រាបជូនថា៖ វត្តសុវណ្ណគិរី ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីផ្សារកំពង់ក្តីដោយធ្វើដំណើរតាមផ្លូវកៅស៊ូខ្លះ ផ្លូវគ្រួសក្រហមខ្លះ និងផ្លូវដីខ្លះ។ ចាប់ពីជើងភ្នំឡើងទៅកាន់វត្ត ផ្លូវមានស្ថានភាពលំបាកបើកបរ ព្រោះជាផ្លូវដី។ ផ្លូវនេះបត់បែនតាមជម្រាលភ្នំ និងអមដោយរុក្ខជាតិស្រស់បំព្រងគួរជាទីគយគន់ និងខ្យល់បរិសុទ្ធពីធម្មជាតិ។

ដោយសារវត្តនេះជារមណីយដ្ឋានធម្មជាតិប្រកបដោយភាពទាក់ទាញ និងជាទីសក្ការបូជាដ៏ស័ក្កសិទ្ធិ ទោះបីផ្លូវឡើងទៅកាន់វត្តនោះមានលក្ខណៈលំបាកបើកបរបន្តិចក្ដី ក៏មានពុទ្ធបរិស័ទចេញចូលយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យថ្វាយព្រះសង្ឃនៅវត្តនោះជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
485 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5152 នាក់
ខែនេះ :
18129 នាក់
3 ខែនេះ :
43439 នាក់
សរុប :
114738 នាក់