ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុសស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនៅកម្ពុជា
Fr,04 September 2020 (Time 09:56 )
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង ១៥:០០ នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសស្វីស ដែលបាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីស្វីសបានបន្តការអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវក្នុងប្រទេសកម្ពុជា RIICE តាំងពីឆ្នាំ២០១២។ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ភាគីស្វីសបានបន្តការអនុវត្តគម្រោងនេះជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបច្ចុប្បន្ននេះបានឈានដល់ជំហានទី៣ ២០១៩~២០២១ ក្នុងគោលបំណងគ្រប់គ្រងគ្រោះធម្មជាតិដែលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ និងស្វែងយល់ព័ត៌មានទិន្នន័យមួយចំនួនទៀតដូចជាផ្ទៃដីដាំដុះជាក់ស្តែង ពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះ ការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ដោយសារគ្រោះធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចេកវិទ្យា និងព័ត៌មានទាំងអស់នេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជំនាញក្នុងការផ្តល់ទិន្នន័យនិងព័ត៌មានដល់ប្រជាកសិករ ហើយពិតជាស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញការអនុវត្តទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ការធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់ដាំដុះ ជាពិសេសលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីស្វីស បន្តផ្តល់កិច្ចសហការដល់ក្រសួងលើការងារខាងលើ និងពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រីនិងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាប្រព័ន្ធស្រោចស្រពដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹកបង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវនិងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលបាន និងបន្តអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសក្នុងដំណាក់កាលនៃជំងឺវីរុសកូវីដ-១៩។ លោកក៏ឯកភាពចំពោះកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គមានកម្រិតទាបនៅឡើយ ដែលអាចជះឥទ្ធិពលដល់ការងារបង្កបង្កើនផលក្នុងឆ្នាំនេះ។ ហេតុដូច្នេះ ភាគីស្វីសកំពុងធ្វើការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ។ មួយវិញទៀត ដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងអនុវត្តគម្រោង RIICE ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ភាគីស្វីសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្មដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ ពីខែមករា ឆ្នាំ២០២១ ដល់ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានលើកប្រធានបទមួយចំនួនទៀតមកពិភាក្សាផងដែរ ដូចជាវឌ្ឍនភាពនៃការធ្វើវិសោធនកម្មច្បាប់ជលផល និងច្បាប់ព្រៃឈើផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
529 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5196 នាក់
ខែនេះ :
18173 នាក់
3 ខែនេះ :
43483 នាក់
សរុប :
114782 នាក់