ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ។ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព នឹងប្តេជ្ញា នៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ។ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងៗទៀត ដែលជាសម្ព័ន្ធមេត្រីភាពជាមួយក្រសួងធនធានទឹក និងឧតុនិយម រួមមាន ៖១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣២ នាក់២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១២ នាក់៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៅស្រុកស្រីសន្ធ ខេត្តកំពង់កពង់ចាម ()
ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បានបើកនូវសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្មនៅកម្ពុជា ()
ពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ(Eli Seeber)ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី ()
រដ្ឋមន្រ្តី វេង សាខុន៖ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អ ()
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពង់ពពិល នាពេលកន្លងមក ()
វីដែអូ
ចំនួនអ្នកទស្សនា