ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្តតាកែវដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ជាលក្ខណះគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម
Sa,08 August 2020 (Time 02:39 )
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

អញ្ជើញចេញពីខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្ត តាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម។ បងស្រី ភារម្យ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បងស្រីចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ផ្តើមចេញពីមេមាន់ ៥ក្បាល ជាបណ្តើរៗដោយមានការគាំទ្រពីគម្រោងស្តីពី "សន្តិសុខស្បៀងសម្រាប់គ្រួសារក្រីក្រ" គាំទ្រដោយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន និងគម្រោងស្តីពី " ការផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)" គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD។ មានសមាជិក ៧០គ្រួសារ សម្រាប់បងស្រីបច្ចុប្បន្នមានមេមាន់ ២០០ក្បាល បា ៤០ក្បាល។ ដោយប្រមូលទិញស៊ុតពីសមាជិកយកមកភ្ញាស់ ១គ្រាប់ថ្លៃ ១៣០០រៀល ក្នុង១ថ្ងៃភ្ញាស់បាន ២០ ០០០កូន លក់ទៅកាន់ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ កំពត និងតំបន់ជិតខាង ក្នុងតម្លៃ ៣៥០០រៀល/ក្បាល។ សម្រាប់បងស្រី ភារម្យ លក់ទូភ្ញាស់ កូនមាន់ និងស៊ុតមាន់ផង ក្នុង ១ខែអាចរកបានចំណូល ជាង ២៥០០ដុល្លារ/ខែ ដោយឡែងក្នុងក្រុមទាំងមូលជាមធ្យមទទួល ៣០១លានរៀល/ខែ ក្រោយពេលដកចំណាយថ្នាំការពារ ចំណី និងអគ្គីសនី នៅសល់ជាង ៩១ លានរៀល/ខែ។ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បងស្រីបានសម្តែងនូវអំណរគុណសន្តិភាព ម្ចាស់ជំនួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានថែរក្សា ការពារសន្តិភាពបង្កលក្ខណងាយស្រួលឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបស់កសិកម្មចិញ្ចឹមជីវិត និងរស់នៅជួបជុំគ្រួសារប្រកបដោយសុខដុមរមនា និងបានទទួលបច្ចេកទេសកសិកម្ម (ចិញ្ចឹម និងភ្ញាស់) មាន់ស្រែបានទទួលជោគជ័យដូចថ្ងៃនេះ។ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បងស្រីបានស្នើឲ្យអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធជួយគិតគូដោះស្រាយបញ្ហាតម្លៃភ្លើង ចំណីមាន់ ផ្លូវលំក្នុងភូមិ។

បានឃើញជាក់ច្បាស់ថាអាជីវកម្មរបស់បងស្រី ភារម្យពិតជាទទួលបានជោគជ័យមែន រួមទាំងសមាជិកផង ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រឲ្យបងស្រី និងសមាជិកទាំង ៧០ គ្រួសារ ខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០។ នាឱកាសនេះ ដើម្បីជួយលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភឲ្យដល់បណ្តុំអាជីវកម្មចំនួន ១លានរៀលផងដែរ។

ចំពោះបងប្អូនដែលមានបំណងចង់សិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម ភ្ញាស់ សួរនាំតម្លៃស៊ុតមាន់ មាន់សាច់ និងជាវទូភ្ញាស់សូមអញ្ជើញទាក់ទងបងស្រីផ្ទាល់តាមរយ:លេខ ០៩៥ ៤១៤៤៩៧/០៩៦ ៣២៦១៣០៧/០៨៨ ៨៨៣៨៦៥៥។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
523 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5190 នាក់
ខែនេះ :
18167 នាក់
3 ខែនេះ :
43477 នាក់
សរុប :
114776 នាក់