ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យតំណាងក្រុមហ៊ុនSupper Appចូលជួបសម្តែងការគួរសមនិងស្នើសុំយោបល់អំពីលក់ផលិតផលកសិកម្មតាមអនឡាញ(Online)
Di,11 August 2020 (Time 03:48 )
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានឲ្យក្រុមហ៊ុន Supper App ដឹកនាំដោយលោក ប៉ាត់ ចំណាន (ស្ថាបនិក) និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលកផលិតផលកសិកម្មតាមអនឡាញ (Online)។

លោក ប៉ាត់ ចំណាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និង Pass App។ សម្រាប់កម្ម វត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូនអតិថិជន។ ក្តាប់បានពីគោលបំណងរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងនេះ និងបានជម្រាបជូនក្រុមហ៊ុនផងដែរអំពីសក្តានុពលនៃផលិតផលកសិកម្មនាពេលបច្ចុប្បន្ន បញ្ហាទីផ្សារ និងជាពិសេសផ្តល់ព័ត៌មានសំខាន់ៗទាក់ទងទីផ្សារ និងតម្លៃកសិផល ដែលត្រូវរុញឲ្យដល់អ្នកផលិត កសិករ និងសហគមន៍ ក្នុងគោលដៅសាងស្ពានចំលងរវាងអ្នកផលិត ឈ្មួញកណ្តាល និងចុងក្រោយគឺអ្នកបរិភោគ។ ម៉្យាងទៀត វាក៏ជួយផ្សព្វ ផ្សាយបច្ចេកទេស ការបញ្ជាទិញ ការបញ្ជាឲ្យផលិត និងការទទួលត្រឡប់មកវិញនូវរាល់បញ្ហាពាក់ព័ន្ធ ហើយពិតណាស់បើយើងធ្វើបាន នោះយើងអាចឈានទៅធ្វើការប្រកួតប្រជែង បង្កើនតម្លៃបន្ថែម និងនិរន្តរភាពនៃការផលិតសម្រាប់ផ្គត់ផ្គង់ធានាបានទាំងបរិមាណ និងគុណភាព ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

ចំពោះសំណើសុំកិច្ចសហការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រ ហើយបានណែនាំឲ្យក្រុមហ៊ុនធ្វើទំនាក់ទំនងជាមួយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មកម្ពុជា និងគម្រោងកម្មវិធីផ្សេងដែលទាក់ទងវិស័យកសិកម្ម ដើម្បីធ្វើការពិភាក្សាលម្អិតជាមួយក្រុមការងារជំនាញអំពីភារកិច្ចសំខាន់ៗមុនឈានទៅចុះកិច្ចសន្យាអនុវត្តកម្មវិធីនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
457 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5124 នាក់
ខែនេះ :
18101 នាក់
3 ខែនេះ :
43411 នាក់
សរុប :
114710 នាក់