ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកកូនត្រីអណ្តែង កូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន៥៣គ្រួសារ
Mo,10 August 2020 (Time 03:03 )
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៣គ្រួសារ។ ពិធីនេះបានរៀបចំនៅផ្ទះលោកពូ កែន ហេង ដែលមានអាជីពជាអ្នកបង្កាត់ ភ្ញាស់ និងចិញ្ចឹមត្រី នៅភូមិត្រពាំងឈូក ឃុំនិទាន ស្រុកបរសេដ្ឋ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផល និងជាពិសេសវិស័យវារីវប្បកម្មនៅទូទាំងខេត្តថា ខេត្តកំពង់ស្ពឺមានបណ្តុំវារីវប្បករចំនួន ១១ (២១៦គ្រួសារ) កន្លែងបង្កាត់ ភ្ញាស់កូនត្រី ០៣កន្លែងអាចផលិតកូនបាន ៤៨៥ ០០០កូន បង្កាត់ និងភ្ញាស់កូនកង្កែបមាន ៤កន្លែង អាចផលិតកូនបាន ២៣៥ ០០០កូន ចិញ្ចឹមបង្កងអូស្រ្តាលីមាន ១២គ្រួសារ មានកូនបង្កង ៣ ៣២០កូន និងមាន គ្រួសារមួយទៀតចិញ្ចឹមបង្កងទឹកសាបមានបង្កង ៧០ ០០០កូន។ ដោយឡែក លោកពូ កែន ហេង (០១២ ៤១០ ២១៥) ដែលជាវារីវប្បករគំរូ និងជាគ្រូបង្គោលនៅទូទាំងស្រុកបរសេដ្ឋនេះ បានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០០១ លើផ្ទៃដី ១,៧៥ហត ដោយទទួលបានការបណ្តុះ បណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជលផល បច្ចុប្បន្នមានលទ្ធភាពផលិតកូនត្រី និងកូនកង្កែប សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋយកទៅចិញ្ចឹម។ គិតជាមធ្យមបានចំណូល ២៥- ៣០លានរៀល/ឆ្នាំ។ នាឱកាសនេះ លោកពូក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការចិញ្ចឹមត្រីជូនដល់វារីវប្បករថ្មីៗដែលនឹងចាប់យកអាជីពនេះ ដើម្បីសន្តិសុខស្បៀងក្នងគ្រួសារផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺ ព្រមទាំងជូនពរ បងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងចូរទទួលបានជោគជ័យក្នុងអាជីពចិញ្ចឹមត្រី ក៏ដូចជាចិញ្ចឹមកង្កែបផងដែរ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើន ផល ជាពិសេសនោះគឺការងារវារីវប្បកម្ម ដែលលោកបានរំលេចជូនប្រជាកសិករជ្រាបថាតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមក សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង មិនតែប៉ុណ្ណោះសម្តេចបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលទៀតផង ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កា ជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។

ឆ្លៀតយកឱកាសនៃការចែកកូនត្រី កូនបង្កែប និងសម្ភារមួយចំនួនទៀតនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឲ្យអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលជលផល ថានឹងខិតខំពុះពារគ្រប់ បែបយ៉ាងមិនថាឡើងពេលវេលាឈប់សម្រាកចុងសប្តាហ៍ ចុះមកជួយជំរុញ ឬបង្កើតចលនាមួយយ៉ាងសកម្មនៅទូទាំងប្រទេសធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង ថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងតាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ មន្ទីរ រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពនេះដុះដាលលូតលាស់ រីកចម្រើនជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។

សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៣៨គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ៤បាវ និងតង់ ១ ដោយឡែកកសិករចិញ្ចឹមកង្កែបចំនួន ១៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ៤បាវ និងតង់ ១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
503 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5170 នាក់
ខែនេះ :
18147 នាក់
3 ខែនេះ :
43457 នាក់
សរុប :
114756 នាក់