ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
លោក ថាំង វិយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យគម្រោងស្តារប្រឡាយមេព្រៃចំការ មានទីតាំងស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង
Do,07 Mai 2020 (Time 04:18 )
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យគម្រោងស្តារប្រឡាយមេព្រៃចំការ មានទីតាំង ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ប្រព័ន្ធធារាសាស្រ្តមេព្រៃចំការ ធ្វើការស្តារ ដើម្បីភ្ជាប់ចរន្តទឹកពីប្រឡាយមេវ៉ៃកូ ឱ្យហូរចូលតាមប្រឡាយមេ ដែលគ្រោងស្តារ មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំព្រៃឃ្នេស ខេត្តព្រៃវែង លើផ្ទៃដីស្រូវវស្សា ៨៥០ហិកតា និងស្រូវប្រាំង ២៥០ហិកតា ។ បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៥០% ក្នុងទំហំការងាររួមមាន ៖
- ស្តារប្រឡាយមេប្រវែង ៦.៥០០ម៉ែត្រ
- សាងសង់សំណង់លូដោះទឹក ចំនួន ០៨កន្លែង
- សាងសង់សំណង់លូយកទឹក ចំនួន ០៦កន្លែង
- សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ៤) ចំនួន ០៣កន្លែង
- សាងសង់សំណង់ លូចម្លង ០១កន្លែង

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1792 នាក់
ខែនេះ :
9447 នាក់
3 ខែនេះ :
23862 នាក់
សរុប :
66530 នាក់