ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
អនុគណៈកម្មាធិការជំនួយសង្គមចាប់ផ្តើមជួយគ្រួសាររងទុកលំបាកដោយសារជំងឺកូវីដ ១៩
Fr,08 Mai 2020 (Time 10:14 )
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

......................

ទីស្តីការក្រសួង៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ អនុគណៈកម្មការធិការជំនួយសង្គម បានបើកកិច្ចប្រជុំលើកទី ១ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា។

ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា
ការងាររបស់ អនុគណៈកម្មការធិការជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ច្រើនផ្នែកលើវិស័យសង្គមកិច្ច និង មានភាពប្រែប្រួល ហើយក៏មានការងារមួយចំនួន កំពុង ត្រូវបានធ្វើរួចហើយដែរ ប៉ុន្តែអ្វីដែលជាកិច្ចការចម្បងនៅចំពោះមុខនាដំណាក់កាលនេះ គឺលៃលកជួយដោះស្រាយក្តីលំបាក នៃ គ្រួសារប្រជាជន ដែលបង្ករឡើងដោយជំងឺកូវីដ ១៩ ។

អនុគណៈកម្មការធិការជំនួយសង្គម គឺជាក្រុមការងារទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ២ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាគូនឹងបេឡាជាតិសន្តិសុខសង្គម ហើយការងារដ៏សំខាន់បំផុតមួយរបស់ អនុគណៈកម្មការធិការដែលមានសមាសភាពមកពីអន្តរក្រសួងនេះ គឺការដោះស្រាយនូវរាល់តម្រូវការជាក់ស្តែរបស់គ្រួសារក្រីក្រងាយរងគ្រោះ ហើយអនុគណៈកម្មាធិការនេះ មិនមែនមានតែនៅក្នុងដំណាក់កាលជំងឺកូវដី ១៩ ទេ គឺនឹងមាននិរន្តរភាពតទៅ ព្រោះវាកម្មវិធីការងារថ្មីមួយរបស់រាជរដ្ឋាភិបាល ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានក្រើនរំឭកម្តងហើយម្តងទៀតដល់អ្នកពាក់ព័ន្ធទាំងឡាយឱ្យធ្វើការប្រកបដោយសុចរិតភាព សុក្រឹតភាព និង តម្លាភាព ពោលគឺធ្វើយ៉ាងណា ឱ្យជំនួយនានារបស់រាជរដ្ឋាភិបាលតាមរយៈអនុគណៈកម្មាធិការជំនួយសង្គមនេះ បានទៅដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដ ចៀសវាងឱ្យបាននូវខ្សែបក្សពួក ឬ គ្រួសារនិយមជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1786 នាក់
ខែនេះ :
9441 នាក់
3 ខែនេះ :
23856 នាក់
សរុប :
66524 នាក់