ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ
Sa,30 Mai 2020 (Time 03:04 )
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

កម្មវិធីទី២៖
ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យការងារបង្កបង្កើនផល ការវិវឌ្ឍន៍រីកចម្រើន និងបញ្ហាប្រឈបសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ។ ក្នុងពិធីសំណេះសំណាល លោក ថេង ថុង ប្រធានសហគមន៍រាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា សហគមន៍នេះបានបង្កើតទ្បើងនៅឆ្នាំ២០១០ ក្នុងបំណងបង្កើតកំលាំង ពង្រឹងសិទ្ធិអំណាចចរចាថ្លៃកសិកផលជាមួយឈ្មួញ និងក្រុមហ៊ុន ដោះស្រាយបញ្ហា និងការពារផល ប្រយោជន៍របស់សមាជិក សំដៅលើកកម្ពស់ប្រាក់ចំណូលគ្រួសារតាមរយ:ផលិតផលកសិកម្ម។ បច្ចុប្បន្ន សហគមន៍មានសមាជិកសរុបចំនួន ៦៥៩ គ្រួសារ (ស្ត្រី ៣៧៩នាក់) ដើមទុនសរុប ១ ៦៦៦ ៤៤៤ ៥០០រៀល ប្រមាណជាង ៤១៦ ០០០ដុល្លារ។ បច្ចុប្បន្ន សហគមន៍មានមុខរបរអាជីវកម្មសំខាន់ៗរួមមាន៖

ឥណទានកសិកម្ម ការផលិតស្រូវពូជ និងស្រូវចំណី សម្រាប់លក់ទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការធ្វើទីផ្សារបន្លែសុវត្ថិភាព មាន ស្លឹកគ្រៃ បន្លែ និងឈើហូបផ្លែ ធ្វើការកែច្នៃប្រេងស្លឹកគ្រៃសម្រាប់លក់ទៅកាន់ទីផ្សារ ចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទសះសំណាញ់
បើកទីផ្សារលក់ផលិតផលរបស់ខ្លួន ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យារបស់ជាមួយក្រុម ហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន៥០០ តោន ក្នុងឆ្នាំ២០២០ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ ដើម្បីផ្គត់ផ្គង់អង្ករជូនដល់សាលារៀន ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវនៅស្រុកស្ទឹងត្រង់ដើម្បីផលិតគ្រាប់ពូជចំនួន ៣៦០ តោន/ឆ្នាំ បានធ្វើកិច្ចសន្យាផ្គត់ផ្គង់បន្លែ សាច់ និងអង្ករឱ្យទៅសាលារៀនចំនួន ៨ នៅក្នុងស្រុកស្ទឹងត្រង់ ផលិតប្រេងស្លឹកគ្រៃបានចំនួន ៣០លីត្រ/ខែ និងលក់ស្លឹកគ្រៃមាន ៩៨០តោន/ឆ្នាំ។ល។ បច្ចុប្បន្នបានផ្តល់ការងារឱ្យនិស្សិតដែលទើបបញ្ចប់បរិញ្ញាបត្រពីសាលាជាតិកសិកម្មកំពង់ចាមចំនួន ៤នាក់ (ជាស្រ្តី) ដោយទទួលបានប្រាក់ បៀវត្ស ១លានរៀន។

បន្ទាប់បានពិនិត្យសកម្មភាពនៃដំណើរការធ្វើអាជីវកម្មរបស់សហគមន៍គួរឱ្យកោតសរសើររួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះភាពជោគជ័យដែលសហគមន៍ទាំងមូលសម្រេចបាន ហើយបានជួយលើកទឹកចិត្តឲ្យបន្តខិតខំថែមទៀត ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវ ទាំងពូជ ការដាំដុះ ការផលិត ការប្រមូលផល វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយគុណភាព និងអនាម័យ ទើបធ្វើឲ្យផលិត ផលបន្លែ ផ្លែឈើនៅស្រស់ល្អ ឆ្លើយតបតាមតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់។ ចំពោះអាជីវកម្មលើផលិតផលកសិកម្ម ទីផ្សារសហគមន៍ និងការធ្វើកសិកម្មតាមកិច្ចសន្យា ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រឱ្យសហគមន៍ពង្រីកបន្ថែម ដើម្បីច្បាមយកកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី ក្នុងបំណងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រាសខ្នាតមធ្យម និងធំនាពេលអនាគត ស្រូបយកកំលាំងពលកម្មក្នុងស្រុក ជាពិសេសនិស្សិតដែលបានបញ្ចប់ការសិក្សារក្នុងប្រទេស។ លោកក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរជួយធ្វើការបណ្តុះបណ្តាលអំពីកម្ចីឥណទាន ទីផ្សារ កិច្ចសន្យាកសិកម្ម និងបច្ចេកទេសកសិកម្ម ប្រមូលផល ឃ្លាំងស្តុក កែច្នៃ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពបន្លែ ការអនុវត្តកម្មវិធីកសិកម្មល្អ (GAP) ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព និងសុវត្ថិភាពនៃផលិតផល។

ដើម្បីធ្វើការទំនាក់ទំនងមកសហគមន៍ក្នុងបំណងសួរនាំអំពីព័ត៌មាន កិច្ចសហការ ឬចង់ជៀវផលិតផលកសិកម្មពីសហគមន៍ សូមអញ្ជើញទំនាក់ទំនងមកលោក ថេង ថុង គាត់ជាប្រធានសហគមន៍លេខ ០៧៧ ៩៩៦ ៧៦៨។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងលោកជំទាវបានអញ្ជើញមកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាមក្នុងខេត្តកំពង់ចាម ខេត្តកណ្តាលនិង ខេត្តព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី"ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីនិងគ្រោះរាំងស្ងួតឆ្នាំ២០២០" ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញមកកាន់ស្រុកជើងព្រៃវត្តមុសិខារាមហៅវត្តផ្តៅជុំដោយទៀនព្រះវស្សាគ្រឿងបរិក្ខារនិងបច្ច័យមួយចំនួនប្រគេន៤០វត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន តែងតែមមៃនឹកគិតខ្វល់ខ្វាយអំពីសុខទុក្ខ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលលោកទទួលខុសត្រូវជានិច្ច ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1765 នាក់
ខែនេះ :
8149 នាក់
3 ខែនេះ :
24386 នាក់
សរុប :
76479 នាក់