ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង
Sa,30 Mai 2020 (Time 03:42 )
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី បានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងដើមរដូវវស្សានេះ មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។

ពេលអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យនៅទីតាំងខាងលើ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពវឌ្ឍនភាពនៃការសាងសាង់គម្រោងសំណង់ស្ទាក់ទឹកសាលាតាអននេះ ដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ហើយរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៦៥% ។

សូមបញ្ជាក់ថា គោលបំណងនៃគម្រោងនោះគឺមាន ០៣ចំណុច ៖
១-ស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា
២-ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង
៣-ជាសោភ័ណភាព និងទាក់ទាញសក្តានុពលទេសចរណ៍ដល់ក្រុងខេត្តបាត់ដំបង ។

គម្រោងនេះជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងលោកជំទាវបានអញ្ជើញមកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាមក្នុងខេត្តកំពង់ចាម ខេត្តកណ្តាលនិង ខេត្តព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី"ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីនិងគ្រោះរាំងស្ងួតឆ្នាំ២០២០" ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញមកកាន់ស្រុកជើងព្រៃវត្តមុសិខារាមហៅវត្តផ្តៅជុំដោយទៀនព្រះវស្សាគ្រឿងបរិក្ខារនិងបច្ច័យមួយចំនួនប្រគេន៤០វត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន តែងតែមមៃនឹកគិតខ្វល់ខ្វាយអំពីសុខទុក្ខ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលលោកទទួលខុសត្រូវជានិច្ច ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1771 នាក់
ខែនេះ :
8155 នាក់
3 ខែនេះ :
24392 នាក់
សរុប :
76485 នាក់