ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់
Sa,30 Mai 2020 (Time 02:33 )
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

នារសៀលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងដើមរដូវវស្សានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ​ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេសនៅពេលចុះពិនិត្យ បានឲ្យដឹងថាការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB​ បានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៨០% លើផែនការកំណត់ ។

សូមជម្រាបថា ក្រោយពេលសាងសង់រួចប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ មានលទ្ធភាពធានាដល់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សាប្រមាណ ១៦.១០០ហិកតា និងស្រូវប្រាំង ៤.៥០០ហិកតា ព្រមទាំងផ្ដល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឲ្យមានទឹកប្រើខួបប្រាំង ខួបវស្សា ផងដែរ ។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាពសំណង់ខាងលើ បានប្រើប្រាស់យូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងលោកជំទាវបានអញ្ជើញមកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាមក្នុងខេត្តកំពង់ចាម ខេត្តកណ្តាលនិង ខេត្តព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី"ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីនិងគ្រោះរាំងស្ងួតឆ្នាំ២០២០" ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញមកកាន់ស្រុកជើងព្រៃវត្តមុសិខារាមហៅវត្តផ្តៅជុំដោយទៀនព្រះវស្សាគ្រឿងបរិក្ខារនិងបច្ច័យមួយចំនួនប្រគេន៤០វត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន តែងតែមមៃនឹកគិតខ្វល់ខ្វាយអំពីសុខទុក្ខ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលលោកទទួលខុសត្រូវជានិច្ច ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1776 នាក់
ខែនេះ :
8160 នាក់
3 ខែនេះ :
24397 នាក់
សរុប :
76490 នាក់